ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូន E-Gets!

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ករណីកាប់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូន E-Gets ហើយត្រៀមបញ្ជូនទៅតុលាការ។ករណីនេះ បានកើតឡើងនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ កម្លាំងនគរបាលខណ្ឌដង្កោ ។
បានពន្លាតដែនសមត្ថកិច្ច សហការជាមួយនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី កាប់ប្លន់យកម៉ូតូ។

ជនសង្ស័យឈ្មោះ ឆាន កក្កដា ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ឃាត់ខ្លួននៅម្តុំឆ្នេរអណ្តូងទរ ស្ថិតក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
វត្ថុតាងមានម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1KG-7310 ជារបស់ជនរងគ្រោះ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបាននាំមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីត្រៀមបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version