បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម!

(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន.ក៤ បានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម ហើយបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២២ ខែកុម្ភៈ នេះ។
ការបង្ក្រាបករណីគ្រឿងញៀននេះបានធ្វើឡើង នៅម្តុំស្ថានីយ៍ប្រេងតូតាល់ ផ្លូវ២១៧ ភូមិគោកក្រសាំង សង្កាត់រលួស ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ដោយអនុវត្តតាបទមបញ្ជាពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងជំនាញ ក៤ សហការជាមួយនគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបករណីគ្រឿងនៅក្នុងខណ្ឌដង្កោ។
កម្លាំងបានចាប់ជនល្មើសម្នាក់ឈ្មោះ ពេជ្រ រ៉ាដែន អាយុ២៤ឆ្នាំ។
ក្នុងនោះមានវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ICE ទម្ងន់៩៩៦,១៣ក្រាម។
ក្រោយពីឃាត់ខ្លួននិងស៊ើបអង្កេតរួចរាល់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version