កប៉ាល់​ដឹកកុងតឺន័រ របស់ចិន បុកស្ពានដាច់ជា២ និងស្លាប់មនុស្ស៥នាក់!

កប៉ាល់​ដឹកទំនិញ​ចិន​ដ៏ធំ១គ្រឿង បាន​បើក​បុក​ស្ពាន Lixinsha នៅ​ខេត្ត​ក្វាង​ចូ​វ កាលពីថ្ងៃព្រហស្បតិ៍ បណ្ដាល​ឲ្យ​យានជំនិះ​ចំនួន៣ គ្រឿង ធ្លាក់ចូល​ទន្លេ ដោយ​ក្នុងនោះ​មាន ២គ្រឿង ធ្លាក់​លើក​ប៉ាល់។​

អាជ្ញាធរបាននិយាយថា រថយន្តដឹកទំនិញធុនតូច ចំនួនបី ឡានក្រុង១ និងម៉ូតូមួយគ្រឿងបានធ្លាក់ពីលើស្ពាន ហើយរថយន្តពីរគ្រឿងផ្សេងទៀត បានធ្លាក់ចូលទៅក្នុងទឹក។

យោងតាម​អាជ្ញាធរបញ្ជាក់ថា ស្ពាន​បាន​ដាច់​ជា​ពីរ និង​ផ្ដាច់ជីវិត​មនុស្ស ចំនួន៥នាក់​។​
ប្រតិបត្តិការ​ជួយសង្គ្រោះកំពុង​បន្ត ខណ​មនុស្ស ៣នាក់ នៅ​បន្ត​បាត់​ខ្លួន។

គួរជម្រាបថា ស្ពាន​នេះ​ឆ្លង​កាត់​ផ្លូវ​ទឹក​ក្បែរ​មាត់​ទន្លេ​គុជ ពី​ហុងកុង។ តំបន់នេះគឺជាមជ្ឈមណ្ឌលផលិតកម្ម និងដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ប្រទេសចិន ។
ហើយមានកំពង់ផែចំនួនពីរក្នុងចំណោមកំពង់ផែដ៏មមាញឹកបំផុតទាំងប្រាំរបស់ពិភពលោក នេះបើយោងតាមក្រុមប្រឹក្សាដឹកជញ្ជូនពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version