ចិនបាញ់បង្ហោះ ផ្កាយរណបពិសោធន៍បច្ចេកវិទ្យា បានដោយជោគជ័យ! 

ប្រទេសចិន បានបញ្ជូនផ្កាយរណបពិសោធន៍បច្ចេកវិទ្យា ទំនាក់ទំនងដោយជោគជ័យទៅកាន់ទីអវកាស ពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅលើកោះភាគខាងត្បូងនៃខេត្ត Hainan កាលពីថ្ងៃសុក្រ។

ផ្កាយរណប​នេះ ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ម៉ោង៧ និង៣០ នាទី​យប់។  (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែត Long March-5 Y7 ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
ហើយវានឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ការពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនងច្រើន និងល្បឿនលឿន។

គួរជម្រាបថា នេះជាបេសកកម្មលើកទី 509សម្រាប់រ៉ុក្កែតនាវាផ្ទុកយន្តហោះស៊េរី Long March៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version