Update៖ បុគ្គលដែលចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ ប្រឈមនឹងផ្ដន្ទាទោសពី១ឆ្នាំទៅ៥ឆ្នាំ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។
-ក្រសួងធនធានទឹក បានលើកឡើងថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ។
ហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដែលត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ។
ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់ លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។
គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ”។

ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណដល់ សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។
ជាពិសេសរដ្ឋបាលខេត្តកំពង់ចាម ដែលបានចាត់វិធានការបន្ទាន់ ក្នុងការ ទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ក្នុងន័យនេះ ក្រសួងនឹង បន្តតាមដានវិធានការកំណត់ ដែលដាក់ចេញដោយរដ្ឋបាលខេត្តចំពោះភាគីម្ចាស់ដី។

-ការប្រកាសព័ត៌មាន នៅពេលនេះបន្ទាប់ពីមានប្ររិកម្មរឿង បុគ្គលមានលុយ ចាក់ថ្មរំលោភចូលទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីបូមខ្សាច់ដាក់ ក្នុងបំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

យ៉ាងណាក៏ដោយ ក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម.សំណុំរឿងចាក់ថ្ម ចូលទន្លេនេះ គឺបានបញ្ជូនដល់ដៃតុលាការហើយ។

អញ្ចឹងអ្នកប្រព្រឹត្ត ត្រូវប្រឈមនឹងផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version