ជិៈម៉ូតូបុករថយន្តដឹកទំនិញ ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឱ្យដួលស្លាប់នៅខណ្ឌព្រែកព្នៅ!

(ភ្នំពេញ)៖ បុរសម្នាក់បានជិៈម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តដឹកទំនិញ កំពុងចតនៅចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលស្លាប់ភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី ២៣ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជនបាត់បង់ជីវិតឈ្មោះ ស៊ីសុខណាន អាយុ២៦ឆ្នាំ ជាជាងទឹកនិងជាងភ្លើង នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
នៅមុនកើតហេតុ គេឃើញបុរសម្នាក់បាន បើករថយន្តកូរ៉េដឹកទំនិញផ្លាកលេខព្រះសីហនុ 3A-2402 តាមផ្លូវជាតិលេខ៥ ហើយក៏បានឈប់អែបនៅចិញ្ចើមផ្លូវ រួចដើរចេញពីរថយន្តបាត់។
មួយសន្ទុះក្រោយមក ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយស៊ូគី ឡែតផ្លាកលេខស្វាយរៀង 1O-6788 តាមផ្លូវជាតិលេខ៥ យ៉ាងលឿន។

មកដល់កន្លែងខាងលើបានបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឱ្យដួលបែកក្បាលស្លាប់ភ្លាម រីឯអ្នកបើករថយន្តក៏បានគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបាន ចុះមកវាស់វែងហើយយករថយន្ត និងម៉ូតូទៅទុករង់ចាំតំណាងភាគី ចូលខ្លួនដោះស្រាយពេលក្រោយ។
ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version