Update៖ រយៈពេលជាង១ខែនេះ អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះស៊ើបការណ៍​រុស្ស៊ី ចំនួន២គ្រឿង!

អាជ្ញាធរ​អ៊ុយ​ក្រែ​ន បាន​និយាយថា ខ្លួន​បានបាញ់​ទម្លាក់ យន្តហោះ​ស៊ើបការណ៍​យោធា A-50 របស់​រុស្ស៊ី ជា​លើក​ទី​២ ក្នុង​រយៈពេល​ជាង​មួយខែ​មកនេះ​។​

ប្រភព​យោធា​អ៊ុយ​ក្រែ​ន បញ្ជាក់ថា យន្តហោះ​នេះ ត្រូវបាន​បាញ់​ទម្លាក់​ក្នុង​ទីក្រុង Rostov-on-Don និង Krasnodar របស់​រុស្ស៊ី ដែលមាន​ចម្ងាយ​ជាង ២០០ គីឡូម៉ែត្រ ពី​ជួរមុខ​។​

សេវា​សង្គ្រោះបន្ទាន់ ត្រូវបាន​គេ​រាយការណ៍​ថា ប្រទះឃើញ​បំណែក​យន្តហោះ​នៅក្នុង​ស្រុក Kanevskoy ដែល​កំពុង​ឆេះ​។​

ទន្ទឹម​នោះ រុស្ស៊ី មិន​បានធ្វើ​អត្ថាធិប្បាយ​លើ​ការអះអាង​នេះ​ទេ ខណ​ថ្ងៃនេះ​គឺជា​ខួប ២ឆ្នាំ ដែល​រុស្ស៊ី បើក​ការឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។​

ជាមួយគ្នា​នោះ ប្រមុខ​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន លោក Mykola Oleshchuk បាន​ថ្លែងអំណរគុណ​ចំពោះ​សេវាកម្ម និង​ចារកម្ម​យោធា សម្រាប់​ការបាញ់​ទម្លាក់​យន្តហោះ នេះ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version