ចាប់ខ្លួនស្រ្តីម្នាក់ ករណីចេញសែកស្អុយ គ្មានសាច់ប្រាក់ចំនួន២៧.០០០ដុល្លារ!

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែកម្ភៈ បានចាប់ស្ត្រីម្នាក់ រួចបញ្ជូនទៅតុលាការ ។
ដោយអនុវត្តតាមសាលក្រម ហើយយកទៅឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទចេញសែកស្អុយគ្មានសាច់ប្រាក់ប្រមាណ២៧.០០០ដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ ផាន់ សុភារី អាយុ៣៨ឆ្នាំ មុនចាប់ខ្លួនស្នាក់នៅផ្ទះលេខ១០២ ផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន ។
សមត្ថិច្ចអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះផាន់ សុភារី នេះដោយតុលាការ រាជធានីភ្នំពេញតាមសាលក្រមព្រហ្មទណ្ឌលេខ ២៤៧១ “ង១”ចុះថ្ងៃ ទី៧ ខែកញ្ញាឆ្នាំ២០២៣។

ជាមួយនោះបានផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់២ឆ្នាំ ជនជាប់ចោទពីបទចេញសែកអត់លុយប្រមាណ២៧.០០០ដុល្លារ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ និងសម្រេចចេញដីកាបង្គាប់ឱ្យចាប់។
តុលាការបានឃុំខ្លួនឈ្មោះនេះនៅមណ្ឌលអប់រំកែប្រែ ម២ នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទោសតាមអំណាចសាលក្រមព្រហ្មទណ្ឌ តាមមាត្រា៣៥៣ នៃក្រ មនីតិវិធីព្រហ្មទណ្ឌ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនជាប់ចោទជាប់ពាក់ពន្ធ ចេញមូលប្បទានប័តប្រមាណ២៧.០០០ដុល្លារ ។
ដោយគ្មានសាច់ប្រាក់ឱ្យទៅភាគីដើមបណ្តឹង និងបានគេចវេសពីបំណុលនោះ ។
រហូតមានសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន។
សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនជាប់ចោទ ដែលបានទៅលាក់ខ្លួននៅខេត្តតាកែវ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version