នារីម្នាក់បើករថយន្តម៉ាកKIA បុកក្បាលថ្មពុះចែកទ្រងផ្លូវ ក្រឡាប់ផ្ងារជើង!

(ភ្នំពេញ)៖ នារីម្នាក់បានបើករថយន្តម៉ាក KIA ក្នុងល្បឿនលឿនមិនប្រយ័ត្ន រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ។
បណ្តាលឲ្យរថយន្តបង្កក្រឡាប់ជាច្រើនជុំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកនារីជាអ្នកបើកបរ បានរងរបួសបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចលើផ្លូវបេតុងកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាKIAពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BN-5679 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ។
ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុខាងលើមិនបានប្រយ័ត្ន ក៏រេចង្កូតទៅខាងឆ្វេងដៃបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចេញពីកន្លែងដើមទៅបិទផ្លូវម្ខាងទៀត ។
ចំណែករថយន្តបង្កវិញ បានក្រឡាប់ជាច្រើនជុំទៅកល់ជាប់ក្បែរដើមឈើមួយដើមរងការខូចខាតធ្ងន់ធ្ងរហើយនារីជាអ្នកបើករថយន្តបង្កបានរងរបួស ត្រូវបានដឹកតាមរថយន្តមួយគ្រឿងទៀត យកទៅសង្រ្គោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញ ចុះមកធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំឲ្យភាគីម្ចាស់រថយយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version