Update៖ ប្រទេសបារាំង នឹងបញ្ជូនកងទ័ពពិសេស ទៅជួយអ៊ុយក្រែន!

Le Monde បានរាយការណ៍កាលពីថ្ងៃទី០១ ខែមីនាថា ប្រទេសបារាំង កំពុងពិចារណាបញ្ជូនកងកំលាំងពិសេសរបស់ខ្លួន មួយចំនួនចូលទៅក្នុងអ៊ុយក្រែន ។
ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកំណត់ការវាយប្រហាររបស់រុស្ស៊ី។

កាសែត​នេះ មិនបាន​បង្ហាញ​ពី​ចំនួន​នៃ​យោធា​បារាំង ដែល​អាចមាន​លទ្ធភាព​ត្រូវបាន​អនុញ្ញាតឱ្យ​ឆ្លង​ចូលទៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​នោះទេ។
ប៉ុន្តែ​បាន​រាយការណ៍​ថា មួយចំនួន​នៃ​ពួកគេ អាចដាក់​ប​ញ្ជូ​ល​ទៅក្នុង​អង្គភាព​ធម្មតា​។​

យោងតាម​របាយការណ៍ កាសែត Le Monde បញ្ជាក់ថា កងកម្លាំង​ពិសេស​របស់​បារាំង ។
ក៏​នឹងចូលរួម​ផងដែរ​ក្នុងការ​បណ្តុះបណ្តាល​ទាហាន​អ៊ុយ​ក្រែ​ន នៅក្នុង​ប្រទេស​ប៉ូឡូញ​ជិតខាង និង​ក្នុងការ​អមដំណើរ​ការប្រគល់​អាវុធ​របស់​ប្រទេស​ទៅកាន់​ទីក្រុង​គៀវ​។
របាយការណ៍ បន្ថែមថា ការបណ្តុះបណ្តាល​បារាំង ចង់​ពង្រឹង​ការប្រយុទ្ធ​នៅលើ​ដី រួមទាំង​ការគ្រប់គ្រង​ប្រព័ន្ធ​ការពារ​ដែនអាកាស ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version