ឆេះ​ភោជនីយដ្ឋាន​ប៊ី​រី​យ៉ា​នី នៅបង់​ក្លា​ដែ​ស បណ្ដាលឱ្យស្លាប់៤៦នាក់!

រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស​បង់​ក្លា​ដែ​ស បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់ ៤៣នាក់​ស្លាប់បាត់​បង់ជីវិត ។
បន្ទាប់ពី​អគ្គីភ័យ ឆាបឆេះ​អគារ​ភោជនីយដ្ឋាន​ច្រើន​ជាន់ ក្នុង​រដ្ឋធានី​ដា​កា។​

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុក បាន​បញ្ជាក់ថា អគ្គិភ័យ ចាប់ផ្តើម​ឆាបឆេះ​នៅក្នុង​ភោជនីយដ្ឋាន នៅ​ម៉ោង​ប្រហែល ២២ និង ០០ នាទី (​ម៉ោង​ក្នុងស្រុក​) នៅក្នុង​រដ្ឋធានី​ដា​កា ខណ​មនុស្ស​ចំនួន ៧៥ នាក់​ត្រូវបាន​ជួយសង្គ្រោះ និង​រាប់សិប​នាក់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

អណ្ដាតភ្លើង​រលត់ទៅវិញ និង​ស្ថិតក្រោម​ការគ្រប់គ្រង​ក្នុង​រយៈពេល ២ ម៉ោង ក្រោយមក នេះ​បើ​យោងតាម​មន្ត្រី​ពន្លត់​អគ្គិភ័យ ហើយ​មូលហេតុ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​។​

រដ្ឋមន្ត្រី​សុខាភិបាល​បង់​ក្លា​ដែ​ស លោក Samanta Lal Sen បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៣៣នាក់ រួមទាំង​ស្ត្រី និង​កុមារ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ Dhaka Medical College ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version