រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចប៉ូលីស បង្ក្រាប​ល្បែង​ខុសច្បាប់៣០០ទីតាំងឃាត់ខ្លួនមនុស្ស​ជិត៥០០នាក់!

(ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំ​ពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថាៈ គិតពី​ថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែង​ស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួន​មនុស្សសរុបចំនួន៤៩៦នាក់។
ក្នុងចំណោម ទាំង៣០០ទីតាំង សមត្ថកិច្ចនគរបាលបាន​ចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។

លោក ទូច សុឃៈ អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។
ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។
ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version