សម្ដេចធិបតី ជួបជាមួយប្រធានក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI)ដើម្បីពិភាក្សាការងារ!

(ក្រុងម៉ែលប៊ន)៖ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃអង្គារ ទី៥ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បានជួបជាមួយលោក Enrique Razon ប្រធានក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI)ដើម្បីពិភាក្សាការងារ។

ICTSI គឺជាក្រុមហ៊ុនពហុជាតិ និងអន្តរជាតិដ៏ធំបំផុតមានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយប្រកបអាជីវកម្មលើវិស័យគ្រប់គ្រងកំពង់ផែ ដោយមានប្រតិបត្តិការអាជីវកម្មនៅអាស៊ីប៉ាស៊ីហ្វិក អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយក្រុមហ៊ុននេះត្រូវបានជាប់ចំណាត់ថ្នាក់ជាស្ថានីយកុងតឺន័រធំជាងគេទី៨។
បន្ថែមពីនេះក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មអភិវឌ្ឍ គ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងសេវាគ្រប់គ្រងថែទាំ និងដឹកជញ្ជូនទំនិញ។
ក្រុមហ៊ុន ICTSI ក៏បាននឹងកំពុងពង្រីកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យកំពុងផែ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version