Update៖ លោក សែម បូរ៉ា ប្ដឹងលោក ឯម កុសល អតីតស្នងការខេត្តកំពង់ចាម.ទៅក្រសួងយុត្តិធម៌!

(ភ្នំពេញ)៖ ក្រោយប្ដឹងលោក ឯម កុសល អតីតស្នងការខេត្តកំពង់ចាម ទៅក្រសួងមហាផ្ទៃ មិនទទួលបានលទ្ធផល សមតាមបំណងប្រាថ្នា..!។
ឥឡូវ៖ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM បានសម្រេចប្ដឹងលោក ឯម កុសល អតីតស្នងការខេត្តកំពង់ចាម រួមនិងមន្ត្រីនគរបាលពាក់ព័ន្ធ ទៅក្រសួងយុត្តិធម៌…!។
-នេះបើយោងតាម ពាក្យបណ្ដឹង របស់លោក សែម បូរ៉ា នៅថ្ងៃទី០១.០៣.២០២៤។

គួរម្លឹកថា កាលពីកន្លងទៅ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបំភ្លឺនិងអះអាងថាៈ ការចាប់ខ្លួនលោក សែម បូរ៉ា នៅខេត្តកំពង់ចាម កាលពីឆ្នាំ២០១៨នោះ..!។
គឺអនុវត្តតាមបញ្ជារបស់លោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម ហើយសំណុំរឿងចាប់ខ្លួននេះ ជាសមត្ថកិច្ច របស់ស្ថាប័នតុលាការ…!។

-ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី២០.១០.២០២២ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM បានដាក់ពាក្យបណ្ដឹងចូលក្រសួងមហាផ្ទៃ ជាលើកទី៣..!។
ដោយបានប្ដឹងលោក ឯម កុសល អតីតស្នងការខេត្តកំពង់ចាម និងបក្ខពួកមន្ត្រីនគរបាល មួយចំនួនទៀត!។

ដោយអះអាងថាៈ មន្ត្រីទាំងនោះប្រើអំណាចតួនាទី ចាប់វាយខ្នោះរូបលោក ដាក់គុករយៈពេល៦ថ្ងៃ ដោយគ្មានបទល្មើស.កាលពីកំឡុង ឆ្នាំ២០១៨។

បើតាមលោក សែម បូរ៉ា បណ្ដឹងលើកទី៣នោះ បានធ្វើឡើងបន្ទាប់ពី បណ្ដឹងចំនួន២លើកមុនៗ មិនមានចំណាត់ការ និងមិនមានការឆ្លើយតបពីក្រសួងមហាផ្ទៃ ប្រាប់មករូបលោក ដែលជាជនរងគ្រោះ!។

ក្នុងនោះដែរ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោក ឯម កុសល អតីតស្នងការខេត្តកំពង់ចាម បានទទួលស្គាល់កំហុស ចំពោះការសរសេររបាយកាណ៍ច្រឡំថាៈ”ជាបទល្មើសជាក់ស្ដែង”បណ្ដាលឱ្យមានការឃាត់ខ្លួនលោក សែម បូរ៉ា ពីបទ”ឆបោកប្រាក់”។

បើទោះបីជា មានការចាប់មនុស្សដាក់គុក ទាំងគ្មានកំហុសបែបនេះក្ដី.!។
ក៏ប៉ុន្តែក្រុមមន្ត្រីទាំងនោះ គ្មាននរណាម្នាក់ ត្រូវបានទទួលទោស ដាក់វិន័យ ឬដកហូតទួនាទីឡើយ!។
ស្របពេលដែលជនរងគ្រោះ ប្ដឹងយ៉ាងទទូច សុំឱ្យចាត់វិធានការក្រុមមន្ត្រីតាមផ្លូវច្បាប់។

លោក សែម បូរ៉ា បានប្រាប់«ដើមរាំង»ថាៈ រូបលោកត្រូវបានប៉ូលិសខេត្តកំពង់ចាម ចាប់វាយខ្នោះ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយពេលនោះ លោកបានជាប់ពន្ធនាគារ រយៈពេល៦ថ្ងៃ ផងដែរ។

បើតាមលោក សែម បូរ៉ា ក្នុងរឿងរ៉ាវមួយនេះ ដើមចមដំបូងឈ្មោះ ទេព ភារម្យ បានទិញដីពលរដ្ឋ ចំនួន៨គ្រួសារនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ តាមរយៈរូបលោក ដោយបានផ្ដល់ប្រាក់កក់ មួយចំនួនដល់ពលរដ្ឋផងដែរ។

ប៉ុន្តែចុងក្រោយឈ្មោះ ទេព ភារម្យ មិនមានលទ្ធភាព ប្រគល់ប្រាក់បង្គ្រប់ដល់ពលរដ្ឋ តាមការបរិច្ឆេទ.!។
ជាហេតុនាំឱ្យពលរដ្ឋជាម្ចាស់ដី ប្ដឹងទៅអាជ្ញាធរសុំ”មោឃៈ”រាល់លិខិតកក់ប្រាក់ និងលិខិតទិញលក់ដី រវាងពលរដ្ឋជាមួយបុគ្គល ទេព ភារម្យ ដើម្បីលក់បន្តឱ្យអ្នកថ្មី.!។

កត្តាទាំងនេះហើយ បណ្ដាលឱ្យបុគ្គល ទេព ភារម្យ ខាតប្រាក់កក់ជាង១០ម៉ឺនដុល្លារ កើតរឿងក្ដៅក្រហាយ។
ក្នុងនោះបុគ្គល ទេព ភារម្យ និងនគរបាលខេត្តកំពង់ចាម បានត្រូវរ៉ូវគ្នាជាប្រព័ន្ធ រៀបគម្រោងប្ដឹងចាប់រូបលោក សែម បូរ៉ា ដាក់គុកពីបទ”ឆបោកលុយជាង១០ម៉ឺនដុល្លារ”។

លោក សែម បូរ៉ា បញ្ជាក់ទៀតថាៈ ក្រោយចាប់លោក ដាក់គុកហើយ ស្រាប់តែតុលាការទាំង៣ថ្នាក់ រកឃើញថាៈ នេះជាករណីទំនាស់ទិញលក់ដីធ្លី រវាងពលរដ្ឋ៨គ្រួសារ និងបុគ្គល ទេព ភារម្យ ។

រីឯលោក សែម បូរ៉ា គ្រាន់តែជាអ្នកគួកជេរដី រៀបដីប៉ុណ្ណោះ មិនមានបទល្មើស”ឆបោក”ដូចការចោទប្រកាន់ឡើយ.ក្នុងនោះតុលាការបានទម្លាក់បទចោទលើលោក សែម បូរ៉ា ទៀតផង!។

ក្រោយជាប់គុក៦ថ្ងៃ ទាំងមិនមានកំហុសបែបនេះ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក សែម បូរ៉ា បានប្ដឹងលោក ឯម កុសល អតីតស្នងការខេត្តកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធ ទៅក្រសួងមហាផ្ទៃ។

ប៉ុន្តែបណ្ដឹងនោះ ហាក់មិនមានប្រសិទ្ធភាពទេ ខណៈមិនមានការឆ្លើយតបពីក្រសួងមហាផ្ទៃ និងគ្មានចំណាត់ការលើលោក ឯម កុសល រួមនិងមន្ត្រីពាក់ព័ន្ធ.!។

ដោយការឈឺបែបនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក សែម បូរ៉ា បានប្ដឹងទៅក្រសួងមហាផ្ទៃ ម្ដងទៀត ដោយសុំកិច្ចអន្តរាគមន៍ និងចំណាត់ការ លើបណ្ដឹងរបស់ខ្លួន.!។

ក្នុងនោះក្រសួងមហាផ្ទៃ បានបង្វែរបណ្ដឹងឱ្យទៅស្នងការខេត្តកំពង់ចាម ជាអ្នកចាត់វិធានការដោះស្រាយ! ។

នៅពេលនោះដែរ លោក ឯម កុសល អតីតស្នងការខេត្តកំពង់ចាម អមដោយហត្ថលេខាលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម!។
បានបំភ្លឺជូនសម្ដេចក្រឡាហោម ស ខេង ថាៈការចាប់ខ្លួនលោក សែម បូរ៉ា គឺអនុវត្តតាមបទបញ្ជាលោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម និងតាមការបង្គាប់បញ្ជាពីលោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ចាម។

ប៉ុន្តែលោក ឯម កុសល បានទទួលស្គាល់ថាៈ មន្ត្រីក្រោមឱវាទ ធ្វើរបាយការណ៍ខុស សរសេរច្រឡំថាៈ”ជាបទល្មើសជាក់ស្ដែង”បណ្ដាលឱ្យមានការឃាត់ខ្លួនលោក សែម បូរ៉ា ពីបទ”ឆបោកប្រាក់”។

លោក ឯម កុសល បន្តថាៈ«ចំពោះការសរសេររបាយការណ៍ច្រឡំ»លោកនឹងធ្វើការពិនិត្យបន្ថែមទៀត។

ក្រោយប៉ូលិសអះអាងថាៈ ការចាប់ខ្លួនលោក សែម បូរ៉ា គឺតាមបញ្ជាលោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម។
កាលពីល្ងាចថ្ងៃទី១៩.០៣.២០២៣«ដើមរាំង» បានព្យាយាមសុំការបញ្ជាក់ពីលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ប៉ុន្តែលោកពុំបកស្រាយឡើយ ដោយគ្រាន់តែថាៈ ខ្ញុំឈប់កាន់ការងារនោះហើយ!។
-ចំពោះសំនួរថាៈ តើពេលនោះរូបលោក(ហួត វុទ្ធី)បានបញ្ជាឱ្យប៉ូលិសចាប់ខ្លួនលោក សែម បូរ៉ា ឬទេ..?។
-ត្រង់ចំណុចនេះលោក ហួត វុទ្ធី មិនបកស្រាយឡើយ! ដោយគ្រាន់តែនិយាយយ៉ាងខ្លីថាៈ រឿងនេះគេបញ្ចប់រួចហើយតើ មកសួរខ្ញុំធ្វើអ្វីទៀត.?។

-ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០២.០៣.២០២៤
លោក សែម បូរ៉ា បានអះអាងថា«ការចាប់ខ្លួនរូបលោក វ់ៃខ្នោះ ទាំងគ្មានបទល្មើស ពីសំណាក់លោក ឯម កុសល អតីតស្នងការខេត្តកំពង់ចាម។
គឺបណ្ដាលឱ្យរូបលោក បាត់បង់កិត្តិយស សេចចក្ដីថ្លៃថ្នូរ និងខាតបង់ពេលវេលា ប្រាក់កាសយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន»។
លោក សែម បូរ៉ា បន្តថា កាលពីកន្លងទៅ ខ្លួនបានប្ដឹងលោក ឯម កុសល និងបក្ខពួកទៅក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានយុត្តិធម៌នោះឡើយ។
-ហេតុនេះ ទើបលោក សម្រេចប្ដឹងលោក ឯម កុសល និងបក្ខពួក ទៅក្រសួងយុត្តិធម៌ ម្ដងវិញ!។
ក្នុងនោះ ប្រសិនបើ មិនបានលទ្ធផលទៀត លោកនឹងប្ដឹងចូលទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version