ឃើញកូរ៉េ​ខាង​ត្បូងនិងអាមេរិក ធ្វើសមយុទ្ធ​រួមគ្នា កូរ៉េ​ខាង​ជើង ព្រមានប្រើយោធា ដើម្បីឆ្លងតប!

ប្រទេសកូរ៉េខាងជើង បានហៅសមយុទ្ធយោធារវាងកូរ៉េខាងត្បូង-អាមេរិក គឺជាការឈ្លានពានប្រទេសខ្លួន! ។
ហើយនៅថ្ងៃអង្គារនេះ កូរ៉េខាងជើង បានព្រមាន ចាត់វិធានការតាមផ្លូវ យោធា យ៉ាងម៉ឺងម៉ាត់បំផុត…!។

គួរម្លឹកថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយមានការចូលរួមពីកងទ័ព នៃប្រទេសទាំង២ កើនឡើងទ្វេដង បើធៀបទៅនឹងកាលពីឆ្នាំមុន ។
ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាជាការគំរាមកំហែង មីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី៥ ខែកុម្ភៈនេះ ដោយផ្អែកលើអ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងជើង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាទីក្រុងព្យុងយ៉ាងថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយជំរុញឱ្យបញ្ឈប់សមយុទ្ធយោធានេះ។

អ្នកនាំពាក្យរូបនេះបន្ថែមថាសមយុទ្ធនេះមិនអាចត្រូវបានចាត់ទុកជាការការពារខ្លួន នោះទេ តែផ្ទុយទៅវិញ ។
ជាការប៉ុនប៉ងមួយដើម្បីឈ្លានពានកូរ៉េខាងជើង ហើយថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងត្រូវតបស្នងមកវិញនូវតម្លៃ មួយយ៉ាងស័ក្តិសម ចំពោះការសម្រេចចិត្តខុសណាមួយរបស់ពួកគេ។

គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នាឈ្មោះ Freedom Shield រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមីនា។
ជាទម្លាប់ទៅហើយ កូរ៉េខាងជើងតែងតែចាត់ទុកសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាការត្រៀមលក្ខណៈ ឈ្លានពានទីក្រុងព្យុងយ៉ាង ជាមួយការធ្វើតេស្ដមីស៊ីល ដើម្បីបង្ហាញការប្រឆាំងរបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version