ក្រុមអ្នកញៀនល្បែងហ្គេមបាញ់ត្រីនៅក្រុងប៉ោយប៉ែត ព្រួតគ្នាវាយអ្នកកាសែត៣នាក់ បណ្ដាលឱ្យរបួស!

(បន្ទាយមានជ័យ)៖ អ្នកកាសែតចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយក្រំខ្លួន.បែកមុខមាត់.និងខូចខាតសម្ភារៈអស់ជាច្រើន.!។
បន្ទាប់ពីពួកគេ«ចុះយកព័ត៌មាន ថតផ្ដិតយករូបភាព និងឡាយផ្ទាល់»ត្រង់ចំណុចទីតាំងបើកល្បែង”ហ្គេមបាញ់ត្រី”១កន្លែង នៅភូមិប្រជាធម្មខាងលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២.០៣.២០២៤កន្លងទៅ..!។

-នេះបើយោងតាម ការបញ្ជាក់ពីលោក សំ អ៊ាង ចាងហ្វាងគេហទំព័រ«សំអ៊ាងហត់ញូស៍»ដែលបានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី០៦.០៣.២០២៤។
ជនរងគ្រោះទាំង៣នាក់៖
ទី១៖ លោក សំ អ៊ាង ចាងហ្វាងគេហទំព័រ«សំអ៊ាងហត់ញូស៍»របួសក្បាលនិងខ្លួន។
២៖ លោក ស៊ុន ម៉ាញ់ សារព័ត៌មាន«សំអ៊ាងហត់ញូស៍»របួសស្មានិងក្បាល។
និងទី៣៖ លោក លូន ភារិន សារព័ត៌មាន«សំអ៊ាងហត់ញូស៍»របួសមុតធ្លាយផ្នែកខាងក្រោមនៃមាត់..!។
ទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន៖ ទូរស័ព្ទដៃម៉ាកoppo ចំនួន២គ្រឿង ដងឡាយចំនួន២។
អាយឌីចំនួន២គ្រឿង និងខូចខាតរថយន្តចំនួន២គ្រឿង ដោយបែកកញ្ចក់ផ្នែកខាងមុខ និងកំពិតផ្នែកចំហៀង..!។

ទាក់ទិនបញ្ហានេះលោក សំ អ៊ាង បានអះអាងប្រាប់«ដើមរាំង»ថា នៅមុនពេលកើតហេតុមានសេចក្ដីរាយការណ៍ ពីពលរដ្ឋថា មានការបើកល្បែង”ហ្គេមបាញ់ត្រី”១កន្លែង នៅភូមិប្រជាធម្មខាងលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលជាទីតាំងកើតហេតុខាងលើ..!។
ទន្ទឹមនិងនោះ នៅថ្ងៃទី០១.០៣.២០២៤ រូបលោកបានទៅរាយការណ៍ ប្រាប់នគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល ដើម្បីឱ្យចាត់វិធានការចុះបង្ក្រាប និងទប់ស្កាត់.!។

ក្នុងនោះបែរជាសមត្ថកិច្ចប៉ុស្តិ៍ មិនចុះបង្ក្រាបនោះឡើយ ហើយនៅថ្ងៃទី០២.០៣.២០២៤ រូបលោករួមនិងអ្នកកាសែតរងគ្រោះ២នាក់ទៀត ។
បានចុះទៅយកព័ត៌មាន និងឈរលើចិញ្ចើមផ្លូវ ដែលមានចម្ងាយពីផ្ទះបើកល្បែង”ហ្គេមបាញ់ត្រី”ប្រហែល២០ម៉ែត្រ។
ដើម្បីធ្វើការផ្សាយផ្ទាល់ ដោយពុំបានចូលក្នុងបរិវេណផ្ទះ បើកល្បែងនោះទេ..!។

ភ្លាមនោះ ក៏មានការភ្ញាក់ផ្អើលនិងលេចមុខក្រុមអ្នកលេងល្បែង”ហ្គេមបាញ់ត្រី”ដើរចេញមកមើលពួកខ្លួន ដែលកំពុងឡាយព័ត៌មាន និងចាប់យកទូរស័ព្ទពីពួកគាត់ ។
បន្ទាប់មក ក៏មានមនុស្សប្រុសម្នាក់ទៀត ជិៈម៉ូតូមកជិតជនរងគ្រោះ ហើយស្រែក ប្រាប់បក្ខពួករបស់គេថា”បោកគ្រាប់បែកហ្មងទៅ”។

លោក សំ អ៊ាង បន្តថា បន្ទាប់ពីមានការស្រែកបែបនេះ ស្រាប់តែក្រុមអ្នកញៀនល្បែង ក្មេងចាស់ប្រុសស្រីនាំគ្នាដើរចេញពីផ្ទះបើកល្បែង”ហ្គេមបាញ់ត្រី”មកព្រួតគ្នាវាយដំច្រំធាក់ ប្រើអំពើហិង្សាលើពួកខ្លួន ដែលជាអ្នកកាសែត បណ្ដាលឱ្យរបួសធ្ងន់ស្រាល តែម្ដងទៅ។
ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមជនដៃដល់ ប្រមាណជាង៣០នាក់ អ្នកខ្លះកាន់ដុំថ្ម ដុំឥដ្ឋ រីឯម្ចាស់ផ្ទះអ្នកបើកល្បែង”ហ្គេមបាញ់ត្រី”ប្រើធុងជ័រសម្រាប់ប្រើហិង្សាលើពួកខ្លួនទៀតផង….!។

ក្រោយកើតហេតុ អ្នកកាសែតដែលរងរបួសធ្ងន់ បានទៅព្យាបាល នៅមន្ទីរពេទ្យ..!។
រីឯអ្នករបួសស្រាល បានមកប្ដឹងនៅប៉ុស្ដិ៍នគរបាល រដ្ឋបាលសង្កាត់ផ្សារកណ្តាល ដើម្បីឱ្យចាត់វិធានការ លើក្រុមជនល្មើស។
ជាមួយគ្នានោះ សមត្ថកិច្ចប៉ុស្តិ៍ បានប្រាប់ថា រឿងធំអញ្ចឹង ទៅប្ដឹងនៅអធិការក្រុងប៉ោយប៉ែត ហ្មងទៅទើបលឿននិងរហ័ស.!។

បន្ទាប់មក ជនរងគ្រោះ ក៏បានមកប្ដឹង នៅអធិការក្រុងប៉ោយប៉ែត តាមការណែនាំរបស់មន្ត្រីប៉ុស្តិ៍។
ប៉ុន្តែរហូតមកដល់ថ្ងៃទី០៦.០៣.២០២៤ សមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួន ក្រុមជនល្មើសនៅឡើយទេ។
ពោលគឺ កម្លាំងអធិការក្រុងប៉ោយប៉ែត បានត្រឹមហៅជនរងគ្រោះ ទៅសួរនាំប៉ុណ្ណោះ..!។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នៅថ្ងៃទី០៥.០៣.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត តាមប្រព័ន្ធTelegram ប៉ុន្តែលោកចូលមើលហើយ បែរជាពុំមានការឆ្លើយតប..!។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស.សូមស្នើយ៉ាងទទូច ដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ សូមចាត់វិធានការផ្លូវច្បាប់ លើក្រុមជនដៃដល់ និងធ្វើការបង្ក្រាបទីតាំងបើកល្បែង”ហ្គេមបាញ់ត្រី”ត្រង់ចំណុចខាងលើ.!។
ដើម្បីអនុវត្តឱ្យបាន តាមគោលការ រាជរដ្ឋាភិបាល និងដើម្បីជៀសវាងកុំឱ្យមជ្ឈដ្ឋានខាងក្រៅ រិៈគន់ថា សមត្ថកិច្ចក្រុងប៉ោយប៉ែត អសមត្ថភាពក្នុងការការពារសន្តិសុខ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន..!។
ស្របពេលដែលអ្នកកាសែតរងគ្រោះ ពុំបានចូលក្នុងបរិវេណផ្ទះគេ ឬរំលោភលំនៅឋាននោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version