Facebook គាំងជាង១ម៉ោងក្រុមហ៊ុន Meta ខាតប្រាក់ចំណេញ ១៨ពាន់លានដុល្លារ!

កាលពីយប់ថ្ងៃអង្គារទី០៥ ខែមីនា Facebook, Instagram និង Messenger ត្រូវគាំងទូទាំងពិភពលោក។
ព្រោះបញ្ហាបច្ចេកទេស ដែលធ្វើឲ្យអ្នកប្រើប្រាស់មិនអាច Log in ផ្ញើឬទទួលសារបាន ។
ហើយបើយោងតាមគេហទំព័រ GBN, ក្រុមហ៊ុនមេគឺ Meta ដែលដឹកនាំដោយ លោក Mark Zuckerberg ។
បានធ្លាក់តម្លៃ១,៥% ពោលគឺ ក្រុមហ៊ុនត្រូវខាតលុយប្រមាណ១៨ពាន់លានដុល្លារ ដោយសារគាំង ត្រឹមរយៈពេលជាង១ម៉ោងប៉ុណ្ណោះ។

ក្រុមហ៊ុននេះ រកបានប្រាក់ចំណូលភាគច្រើន តាមរយៈការផ្សាយពាណិជ្ជកម្ម ។
ដូចនេះគ្មានអ្វីត្រូវសង្ស័យឡើយដែលថា ចំណូលរបស់ខ្លួន ត្រូវទាញទម្លាក់ដោយសារតែបញ្ហានេះ។

មនុស្សមួយចំនួនដែលជួបប្រទះបញ្ហានេះ ដំបូងគិតថា គណនីរបស់ពួកគេអាចត្រូវបានគេ Hack ។
ប៉ុន្តែមានការបង្ហោះជាង ៨០.០០០ ផូស នៅលើបណ្តាញសង្គម X ដែលអះអាងថា Facebook និង Instagram កំពុងគាំង។

ភ្លាមៗនោះ លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់នៅលើ X ថា “បញ្ហាបច្ចេកទេស ។
បណ្តាលឲ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។
យើងនឹងដោះស្រាយបញ្ហាឲ្យបានលឿនតាមលទ្ធភាព សម្រាប់អ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះការរអាក់រអួល”។

គួរជម្រាបថា នៅយប់ថ្ងៃអង្គារទី៥ខែមីនា Facebook ក្នុងប្រទេសកម្ពុជា ត្រូវជួបបញ្ហាជាប់គាំងរយៈពេល១ម៉ោងពោលគឺចាប់ពីម៉ោង ១០ និង៣០នាទីយប់ រហូតដល់ម៉ោង ១១និង ៣០នាទីយប់ ទើបដំណើរដូចប្រក្រតីវិញ។

យ៉ាងណាមិញ សម្រាប់បញ្ហានេះ បណ្ដាញសង្គម Facebook ហាក់ដូចលុបចោលនូវគណនីអ្នកប្រើប្រាស់ ធ្វើឲ្យអ្នកប្រើប្រាស់មិនអាចចូលគណនីរបស់ពួកគេបានឡើយ។
ចំណែក Instagram ហាក់លុបទិន្នន័យរបស់អ្នកប្រើប្រាស់ ដូចជារូបថត និងវីដេអូឃ្លីបជាដើម។ ល។៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version