គ្រោះធម្មជាតិ ភ្លៀងនិងធ្លាក់ព្រិលនៅប្រទេសប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់៣៦នាក់!

មន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស36នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស។
ដោយសារភ្លៀងធ្លាក់ខ្លាំង និងព្រិលនៅតែបន្តវាយលុកខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន និងតំបន់ Gilgit-Baltistan ភាគខាងជើងក្នុងរយៈពេលប្រាំ ថ្ងៃចុងក្រោយនេះ។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ២១នាក់ ។
ខណៈដែលខេត្ត Khyber Pakhtunkhwa ស្ថិតភាគពាយ័ព្យប្រទេស គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមនុស្ស ២៧ នាក់បានស្លាប់។

PDMA បាននិយាយថា ស្បៀងអាហារ និងសម្ភារៈសង្គ្រោះផ្សេងទៀតកំពុងត្រូវបានបញ្ជូនទៅ Charsadda, Lower Dir, Upper Dir, Malakand, Mohmand, Bannu, Khyber, Bajaur, Nowshera និង Peshawar តាមការបញ្ជារបស់នាយករដ្ឋមន្រ្តី KP ដែលទើបតែងតាំងថ្មី Ali Amin Khan Gandapur។

ភ្លៀងធ្លាក់ខ្លាំង និងព្រិលបានបំផ្លាញ់ផ្ទះសរុបចំនួន ៤៦៩ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ឬដោយផ្នែក ហើយសត្វពាហនៈប្រមាណ ៦១ ក្បាលបានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ។

មិនតែប៉ុណ្ណោះ ស្ពាន ផ្លូវ ត្រូវបានបិទបណ្តោះអាសន្ន ខណៈដែលពាណិជ្ជករ ទេសចរណ៍ ក៏ត្រូវជាប់គាំងមិនអាចធ្វើដំណើរបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version