Update៖ ស្របពេលនាយករដ្ឋមន្ត្រី​ក្រិក ធ្វើទស្សនកិច្ចនៅទីក្រុង Odesa បែរជារុស្ស៊ីវាយប្រហារគ្មានឈប់ឈរ!

ខណៈពេលប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy កំពុងអមដំណើរ នាយករដ្ឋមន្រ្តីនៃប្រទេសក្រិក ទៅទស្សនកិច្ច ទីក្រុងOdesa កាលពីថ្ងៃពុធ។
បែរជារុស្ស៊ី ធ្វើការវាយប្រហារគ្មានឈប់ឈរ បណ្ដាលឱ្យស្លាប់ និងរបួសច្រើននាក់។

ចំណែករុស្ស៊ីឯនេះវិញ បាននិយាយថា ខ្លួនបានវាយប្រហារដោយជោគជ័យ នូវឃ្លាំងផ្ទុកយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកអ៊ុយក្រែន នៅក្នុងការវាយប្រហារ មួយនៅកំពង់ផែ។
លោក Zelenskyy កំពុងបង្ហាញនាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis ជុំវិញការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង ។
ដែលមនុស្ស១២នាក់ រួមទាំងកុមារ ៥ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី២ ខែមីនា នៅពេលនៃការវាយប្រហាររបស់រុស្ស៊ី។

គួរជម្រាបថា ក្នុងអំឡុងពេលនៃជម្លោះនេះ មេដឹកនាំបរទេសបានធ្វើដំណើរជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន ។
ដោយម្តងម្កាលត្រូវជ្រកកោននៅក្នុងជម្រក នៅពេលដែលសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version