Update៖ រុស្ស៊ីច្រានចោល ការសម្រេច របស់តុលាការអន្តរជាតិដែលចេញដីកា ចាប់ខ្លួនមេទ័ពរុស្ស៊ី២រូប!

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយថា ប្រទេស​រុស្ស៊ី មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ទេ ។
ដូច្នេះហើយ​យើង​នឹងមិន​ទទួលស្គាល់​សេចក្តីសម្រេច​ណាមួយ​ដែល​ប្រគល់​ដោយ ICC ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​ទេ​។

អ្នកនាំពាក្យ​និ​យ​យ​បែបនេះ គឺ​សំដៅលើ​ដីកាចាប់ខ្លួន​ដែល​ចេញ​ដោយ ICC ប្រឆាំងនឹង​លោក Sergey Kobylash មេបញ្ជាការ​កង​នាវាចរ រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កងកម្លាំង​អាកាស​រុស្ស៊ី និង​មេបញ្ជាការ​កង​នាវាចរ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី លោក Viktor Sokolov។​

មន្ត្រី​វិមាន​ក្រឹម​ឡាំង​បាន​កត់សម្គាល់ថា យើង​មិន​ចូលរួម​ក្នុង​លក្ខន្តិកៈ​នោះទេ ដូច្នេះ​យើង​មិន​ទទួលស្គាល់​វា​នោះ​ទ្បើ​យ​។
អញ្ចឹង​យើង​ចាត់ទុក​ការសម្រេចចិត្ត​បែបនេះ​គឺ​ទៅតាម​អ្វីដែល​ពួកគេ​ចង់​ដោយ​ខ្លួនឯង​ទៅ​ចុះ​។​

លោក Peskov បានបញ្ជាក់​ជាថ្មី​ថា នេះ​មិនមែនជា​ការសម្រេចចិត្ត​ដំបូង​ឡើយ​របស់ ICC ប្រឆាំងនឹង​រុស្ស៊ី ។

មុននេះ តុលាការ​ដែល​មិន​ទទួលស្គាល់​ដោយ​ក្រុង​ម៉ូស្គូ បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្ត្រី​តំណាង​សិទ្ធិ​កុមារ​រុស្ស៊ី​លោកស្រី Maria Lvova-Belova​។

លេខាធិការ​សារព័ត៌មាន​របស់លោក​ពូ​ទីន​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ដំណើរការ​ក្តី​សម្រេច​ដោយ​បិទទ្វារ និង​មិន​តម្លាភាព មាន​ជាច្រើន ហើយក៏​កំពុងដំណើរការ​បន្ត នៅ ICC ដូច្នេះ​វា​គ្មាន​អ្វីដែល​ចម្លែក​នោះ​ទ្បើ​យ​។​

សូមជម្រាបថា មុននេះ តុលាការ ICC បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ប្រកាស​ពី​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុង​ការចេញ​ដីកាចាប់ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​លោក Kobylash និង​លោក Sokolov ។
ឯកសារ​នេះ​អះអាងថា មេបញ្ជាការ​រុស្ស៊ី​ទាំងពីរ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មសង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version