Update៖ រុស្ស៊ីថា សមយុទ្ធ​យោធារបស់ណាតូ គឺជាការបង្កជម្លោះ ដែលត្រូវប្រឈមមុខ​ជាមួយ​រុស្ស៊ី​!

អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolay Patrushev បាននិយាយថា សមយុទ្ធរបស់កងកម្លាំងណាតូ ដែលកំពុងធ្វើ នៅអឺរ៉ុប។
គឺជាការប្រឈមមុខដាក់គ្នា ជាមួយរុស្ស៊ី។
ដែលបង្កើនភាពតានតឹង និងធ្វើឱ្យស្ថានការណ៍ពិភពលោក មានអស្ថិរភាព។

លោក​អះអាងថា ការធ្វើ​លំ​ហាត់​ឆ្លើយតប​បែប Nordic របស់​អង្គការ​ណា​តូ​បែប​ទ្រង់ទ្រាយ​ធំ​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ភាគ​ខាងជើង​អ៊ឺរ៉ុប​នា​ប្រទេស​ន័​រវេ​ស ស៊ុយអែត និង​ហ្វាំ​ង​ឡង់ ហើយ​មាន​ទាហាន​ចំនួន ២០,០០០ នាក់​មកពី​ប្រទេស​ចំនួន ១៣ ជាការ​បង្ហាញ​យ៉ាងច្បាស់​ថា ពួកគេ​កំពុង​ត្រៀម​ប្រឈមមុខ​ដោយ​អាវុធ​ពិតៗ​ជាមួយ​រុស្ស៊ី ។​

លោក Patrushev បាន​និយាយថា លំ​ហាត់​សមយុទ្ធ​ដែល​គ្រោង​នឹង​ដំណើរការ​រហូតដល់​ថ្ងៃទី ១៤ ខែមីនា បានធ្វើ​ឱ្យមាន​អស្ថិរភាព និង​កំពុង​បង្កើន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី និង​ណា​តូ​។​

គួរជម្រាបថា អង្គការ​ណា​តូ​បាន និង​កំពុង​ធ្វើ​សមយុទ្ធ​ទ្រង់​នៅ​ភាគ​ខាងជើង​អ៊ឺរ៉ុប នៃ​ប្រទេស​ន័​រវេ​ស ស៊ុយអែត និង​ហ្វាំ​ង​ទ្ប​ង់ ហើយ​អាច​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៤ ។
ខណដែល​សមយុទ្ធ​នោះ​មានការ​ចូលរួម​ពី​កង​ទ​ព័​ចម្រុះ​ប្រមាណ​២០,០០០​នាក់ និង​សម្ភារៈ​សឹក​ទំនើបៗ​ចុងក្រោយ​បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version