Update៖ ទីបំផុតប្រទេសស៊ុយអែត បានចូល​ជាសមាជិកអង្គការណាតូ ជាផ្លូវការហើយ!

ស៊ុយអែត បានចូលរួមជាផ្លូវការ ជាមួយ(សម្ព័ន្ធមិត្តយោធាណាតូ) ដោយបញ្ចប់អព្យាក្រឹតភាព អស់ជាច្រើនទសវត្សរ៍ ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីការឈ្លានពានរបស់រុស្ស៊ី នៅអឺរ៉ុប បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន..!។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រគល់ឯកសារចុងក្រោយទៅកាន់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។
ដែលនេះជាជំហាន ចុងក្រោយនៃនីតិវិធីចូលជាសមាជិក ជាមួយនូវការធានាឱ្យបានការគាំទ្រពីរដ្ឋជាសមាជិកទាំងអស់របស់ NATO។
ថ្លែងនៅឯសន្និសីទមួយនៅឯ ក្រសួងការបរទេសអាមេរិក លោក Kristersson បានគូសបញ្ជាក់ដូច្នេះថា «នេះជាការបោះជំហានដ៏សំខាន់មួយ…នេះគឺជាជ័យជម្នះដើម្បីសេរីភាព នៅថ្ងៃនេះ ហើយស៊ុយអែតបានជ្រើសរើសសេរីភាព ប្រជាធិបតេយ្យ និងអធិបតេយ្យ ព្រមទាំងជ្រើសរើសការចូលជាសមាជិក​ NATO»។

ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្រោយទទួលយកឯកសារចូលជាសមាជិក​ NATO របស់ស៊ុយអែត ពីលោក Kristersson ។
ក៏បានលើកឡើងដែរថាអ្វីៗគ្រប់យ៉ាងបានប្រែប្រួល បន្ទាប់ពីរុស្ស៊ី បើកការឈ្លានពានទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែន ដោយស៊ុយអែតបានយល់យ៉ាងច្បាស់ថា ប្រសិនបើលោក ពូទីន មានចេតនាព្យាយាមលុបបំបាត់ប្រទេសជិតខាងណាមួយចេញផែនទីពិភពលោក នោះលោកនឹងមិនបញ្ឈប់ត្រឹមហ្នឹងនោះទេ។

គួរបញ្ជាក់ថា ខណៈហ្វាំងឡង់បានចូលជាសមាជិក NATO កាលពីឆ្នាំ២០២៣ ស៊ុយអែតវិញត្រូវរង់ចាំការអនុម័តយល់ព្រមពីតួកគី និងហុងគ្រី ។
ដោយ ក្នុងនោះតួកគីយល់ព្រមអនុម័តលើពាក្យស្នើសុំចូលជាសមាជិករបស់ស៊ុយអែតកាលពីខែមករា ឆ្នាំ២០២៤ ។
រីឯហុងគ្រី យល់ព្រមអនុម័តកាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Kristersson ទៅកាន់ទីក្រុងប៊ុយដាប៉ែស Budapest៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version