គ្រោះបាក់​ដី​នៅ​ឥណ្ឌូនេស៊ី បណ្ដាលឱ្យស្លាប់២១នាក់ និងបាត់ខ្លួន៦នាក់!

យ៉ាងហោចណាស់មនុស្ស២១នាក់បានស្លាប់ និង៦នាក់ទៀតកំពុងបាត់ខ្លួន ។
ដោយសារទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា មនុស្សជាង 80,000 នាក់បានភៀសខ្លួនទៅកាន់ជម្រកបណ្តោះអាសន្នរបស់រដ្ឋាភិបាល ហើយផ្ទះជាង 20,000 បានជន់លិចរហូត ដល់ដំបូល។

រដ្ឋធានី Padang ភាគខាងលិចនៃកោះស៊ូម៉ាត្រា ត្រូវបានជន់លិចដោយទឹកជំនន់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ។
ខណៈដែលហ្វូងភក់ ថ្ម និងដើមឈើដែលរុះរើបានរលំចុះពីលើភ្នំ និងហែកកាត់ភូមិនានាក្នុងសង្កាត់ Pesisir Selatan ទៅភាគខាងត្បូង។

លោក Fajar Sukma មន្ត្រីមកពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយកោះស៊ូម៉ាត្រាខាងលិច ។
បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គិតត្រឹមថ្ងៃអាទិត្យ មនុស្ស ២១ នាក់ត្រូវបានគេរកឃើញថាបានស្លាប់ ហើយមនុស្ស ៦ នាក់នៅតែបាត់ខ្លួន។

គួរ​បញ្ជាក់ថា ឥណ្ឌូនេស៊ី តែងតែ​ជួប​គ្រោះធម្មជាតិ​ជារឿយៗ ដោយសារតែ​ទីតាំង​ភូមិសាស្ត្រ​ប្រជុំ​ទៅដោយ​កោះ​តូចធំ ជាពិសេស​គ្រោះ​រញ្ជួយ​ដី​តែម្ដង​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version