Update៖ តំណាងអយ្យការកំពុងសាកសួរឧកញ៉ា ឡេង ចាន់ណា រួមនិងបក្ខពួក២នាក់ទៀត!

(សៀមរាប)៖ នៅព្រឹកទី១៣.០៣.២០២៤ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តសៀមរាប កំពុងធ្វើការសាកសួរលោកស្រីឧកញ៉ា ឡេង ចាន់ណា រួមនិងបក្ខពួក២នាក់ទៀតដើម្បីចោទប្រកាន់តាមនីតិវិធី ក្រោយសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀល ម្សិលមិញ..!។
-នេះបើយោងតាម ការបញ្ជាក់ពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តសៀមរាប ដែលបានថ្លែងប្រាប់«ដើមរាំង»។
បើតាមលោកស្រី សាត ធីតា ពេលនេះ តំណាងអយ្យការ កំពុងសាកសួរឧកញ៉ា ឡេង ចាន់ណា រួមនិងបក្ខពួក ដើម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១២.០៣.២០២៤ នគរបាលខេត្តសៀមរាប បានឃាត់ខ្លួនមនុស្សចំនួន៣នាក់៖
ទី១៖ ឈ្មោះ ឡេង ចាន់ណា ភេទស្រីអាយុ៣៦ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប(ឧកញ៉ា ឡេង ចាន់ណា)ជាអគ្គនាយកក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធីវើល។
២៖ ឈ្មោះ ផុន សាមាន ភេទប្រុសអាយុ៣១ឆ្នាំ ។
៣៖ ឈ្មោះ ចាន់ ឃីន ភេទប្រុសអាយុ៣០ឆ្នាំ ។

គួរម្លឹកថាៈ អ្នកស្រីឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន ប្រ៊ីនលាន ស៉ីធីវើល ត្រូវបានពលរដ្ឋរាប់សិបនាក់ ប្ដឹងរឿងឆបោកលុយ វិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញច្រើនដល់ពួកគាត់..!។
លុះចុងក្រោយ ធ្វើមិនបានតាមសន្យា ទើបកើតជារឿងប្ដឹងផ្ដល់ ពោលគឺ អតិថិជនជាច្រើនគ្រួសារប្ដឹងឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកពីបទ(ឆបោក)៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version