អ៊ីស្រាអែល វាយប្រហារជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ រយៈពេល២ថ្ងៃជាប់គ្នា!

ប្រភពនៅក្នុងប្រទេសលីបង់ បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារយ៉ាងជ្រៅចូលទៅក្នុងប្រទេសលីបង់រយៈពេលពីរថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ។
ដោយបានវាយប្រហារ ទៅលើរោងចក្រ ដែលជាកម្មសិទ្ធិរបស់ក្រុម Hezbollah នៅជ្រលង Bekaa ។

នៅថ្ងៃអង្គារនេះ ចលនាហេសប៊ូឡាក៏បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលជាង១០០ គ្រាប់ទៅកាន់អ៊ីស្រាអែលផងដែរ ។
នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធជាង ៥ខែ ។
ដែលខ្លួនកំពុងដំណើរការ​ ស្របគ្នាជាមួយនឹងសង្គ្រាមនៅហ្គាហ្សា។

ប្រភព​មួយ​ដែល​ដឹង​ព័ត៌មាន​លម្អិត​បាន​និយាយ​ថា​ សមាជិក​ក្រុម​ហេសប៊ូឡា​ម្នាក់ ​ត្រូវ​បាន​សម្លាប់​និង​ជាច្រើន​នាក់​ទៀត​បាន​រង​របួស ​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ភូមិ Nabi Sheet។
តំបន់​ដែល​ត្រូវ​បាន​គេ​កំណត់​នោះ ​គឺ​ជា​បន្ទាយ​ដ៏​រឹងមាំ​របស់​ក្រុមហេសប៊ូឡាលីបង់ ស្ថិតក្បែរ​ព្រំដែន​លីបង់-ស៊ីរី។

គួរជម្រាបថា សង្រ្គាមនៅហ្គាហ្សាបានបង្កឲ្យមានអរិភាពដ៏អាក្រក់បំផុត រវាងក្រុមហេសប៊ូឡា និងអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមឆ្នាំ ២០០៦ ។
ដោយបានជំរុញឱ្យមានការព្រួយបារម្ភអំពីជម្លោះដ៏ខ្លាំងក្លា រវាងគូប្រជែងប្រដាប់អាវុធខ្លាំងទាំងពីរ។

ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ម្នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងការវាយប្រហារមួយ ។
ដែលបានវាយប្រហារច្រកចូលភាគខាងត្បូងទៅកាន់ទីក្រុង Baalbek ចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីប្រាសាទបុរាណរបស់រ៉ូម៉ាំងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version