ក្រុមឧទ្ទាមហ៊ូធី អះអាងថា ខ្លួនបានប្លន់កប៉ាល់ដឹកទំនិញ របស់អ៊ីស្រាអែល១គ្រឿង! 

ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយប្រទេសយេម៉ែន បាននិយាយថា ពួកគេបានប្លន់កប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល១គ្រឿង នៅសមុទ្រក្រហម ហើយកប៉ាល់​នោះ ​ត្រូវនាំ​យក​ទៅ​កំពង់ផែ​ក្នុង​ប្រទេស​យេម៉ែន.!។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបដិសេធ​ថា កប៉ាល់​នោះ​មិន​មែន​ជា​របស់ខ្លួនទេ ហើយ​ក៏​គ្មាន​ជនជាតិ​អ៊ីស្រាអែលណាម្នាក់ ស្ថិតនៅលើនោះដែរ។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បាន​និយាយ​ថា នេះ​គឺ​ជា​សកម្មភាព​មួយ​ទៀត ​នៃ​អំពើ​ភេរវកម្ម​របស់អ៊ីរ៉ង់។
លោកនិយាយថា កប៉ាល់នេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអង់គ្លេស និងដំណើរការដោយក្រុមហ៊ុនជប៉ុន។ សមាជិកនាវិកមានគ្នា២៥នាក់ជាមួយសញ្ជាតិផ្សេងៗ ដូចជាអ៊ុយក្រែន ប៊ុលហ្គារី ហ្វីលីពីន និងម៉ិកស៊ិក ជាដើម។

សូមបញ្ជាក់ ក្រុម ហ៊ូធី បានគំរាមប្លន់កប៉ាល់អ៊ីស្រាអែល ដោយសារតែរឿងរ៉ាវជុំវិញសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។

អ៊ីស្រាអែលនិយាយថា មនុស្សប្រមាណ១២០០នាក់ត្រូវបានសម្លាប់ និងជាង២៤០នាក់ត្រូវ ចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុង ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសកាលពីថ្ងៃទី៧ខែតុលា។

ជាការសងសឹក អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ ដែល​មាន​ការ​វាយ​ប្រហារ​ផ្លូវអាកាស និង​កាំភ្លើង​ធំ ព្រម​ទាំង​កងទ័ព​ជើង​គោក ក្នុង​គោល​បំណង​កម្ចាត់​ចលនានេះ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា ចំនួនមនុស្សស្លាប់នៅហ្គាហ្សា ចាប់តាំងពីពេលនោះមក បានកើនឡើងដល់១២៣០០នាក់ ។
ខណៈជាង​២០០០​នាក់​ទៀត​ ត្រូវ​គេ​បារម្ភ​ថា​ត្រូវ​កប់​ក្រោម​គំនរ​បាក់បែក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version