អាជ្ញាធរខេត្តព្រះវិហារបញ្ជាក់ថា ស្ដ្រីម្នាក់ដែលសម្លាប់ខ្លួន មិនមែនដោយសារទំនាស់ដីធ្លីនោះទេ!

(ព្រះវិហារ)៖ ក្រោយបណ្តាញសង្គមហ្វេសប៊ុកនានាបង្ហោះថា “ស្ត្រីនៅខេត្តព្រះវិហារម្នាក់ សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី”នោះមក។
ឥឡូវ រដ្ឋបាលខេត្តព្រះវិហារ បានចេញលិខិតបដិសេធចោល ដោយថា ការស្លាប់របស់ស្ដ្រីអត្តឃាត បណ្ដាលមកពី មានវិបត្តក្នុងគ្រួសារ។

រដ្ឋបាលខេត្តព្រះវិហារ បានលើកឡើងថា ផ្អែកតាមលទ្ធផលដែលអាជ្ញាធរមានសមត្ថកិច្ចចុះដល់លំនៅដ្ឋានសព ស្ថិតក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុក គូលែន ឃើញថា ក្រុមគ្រួសារសពមានផ្ទះធំ និងដីលំនៅដ្ឋានសមរម្យ និងបានជួបសាកសួរដោយផ្ទាល់ ជាមួយលោក នួន ហេង ត្រូវជាប្តីសព លោក ហ៊ុក ហុន ត្រូវជាកូនបង្កើតសព និងលោក សុខា យាប់ពិដាន ត្រូវជាកូនប្រសារសព បានបញ្ជាក់ដូចមានលិខិតភ្ជាប់ជូន….!។

ករណីនេះទាំងអាជ្ញាធរ រួមនិងក្រុមគ្រួសារសព បានបញ្ជាក់ថា ការស្លាប់របស់ស្ដ្រីខាងលើ ផ្ដើមពីវិបត្តក្នុងគ្រួសារ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version