Update៖ លោក ហ្សេលេនស្គី ទទូចស្នើសុំប្រព័ន្ធការពារដែនអាកាស បន្ថែមទៀតពីលោកខាងលិច!

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់លោកខាងលិច ឱ្យផ្តល់ប្រព័ន្ធការពារអាកាស បន្ថែមទៀតដល់​អ៊ុយក្រែន។
បន្ទាប់ពីរុស្ស៊ី ប្រើមីស៉ីល បាញ់ផ្លោងចូលដល់ទីក្រុងគៀវ បណ្ដាលឱ្យរបួស១៧នាក់។

កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់មីស៉ីលរុស្ស៊ីចំនួន៣១គ្រាប់ ដែលហោះសំដៅមកទីក្រុងគៀវ។
លោក ហ្សេលេនស្គី បានបង្ហោះសារយ៉ាងដូច្នេះថា ស្ថានការណ៍អាក្រក់បែបនេះ បាននិងកំពុងបន្តរាល់ថ្ងៃរាល់យប់។
វាអាចទៅរួចក្នុងការ​បញ្ចប់រឿងបែបនេះ តាមរយៈសាមគ្គីភាពជាសកល ព្រោះរុស្ស៊ីមិនមានមីស៊ីលដែលអាចឆ្លងផុតប្រព័ន្ធ Patriot និងប្រព័ន្ធការពារអាកាស​ទំនើបៗផ្សេងទៀតរ បស់ពិភពលោកឡើយ។ ពេលឥឡូវ ប្រព័ន្ធការពារទាំងនេះ គឺចាំបាច់ណាស់នៅអ៊ុយក្រែន រាប់ចាប់ពី Kyiv ដល់ Kharkiv ពី Sumy ដល់ Kherson និងពី Odesa ដល់ Donetsk។
វាអាចទៅរួចទាំងស្រុង ប្រសិនបើដៃគូយើង ហ៊ានបង្ហាញឆន្ទៈនយោបាយ​គ្រប់គ្រាន់»។

គួរបញ្ជាក់ថា វាគឺជាការវាយប្រហារមីស៊ីលលើកដំបូង មកលើរដ្ឋធានីរបស់អ៊ុយក្រែន គិតចាប់តាំងពីអំឡុងដើមខែកុម្ភៈ ឆ្នាំនេះ។ ដោយឡែក ការវាយប្រហារមីស៊ីលរបស់រុស្ស៊ី លើទីក្រុង Kharkiv បានសម្លាប់មនុស្សយ៉ាងហោច៥នាក់ និងបង្កឱ្យរបួស៨នាក់ កាលពីថ្ងៃពុធ។
ការវាយប្រហារទាំងនេះកើតមានឡើង បន្ទាប់ពីអំលុងពេល២សប្តាហ៍មកនេះ អ៊ុយក្រែនបានបង្កើនសកម្មភាព​វាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់របស់រុស្ស៊ីដែលនៅជាប់ព្រំដែន ព្រមទាំងទីតាំងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version