Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៧២នាក់ទៀត!

ក្រសួងសុខភាពរបស់ដែនដីបាននិយាយ កាលពីថ្ងៃសៅរ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៧២នាក់ទៀត ត្រូវបានសម្លាប់ និង១១៤នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។
ខណៈដែលអ៊ីស្រាអែល នៅតែបន្តការវាយលុក លើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា “ការកាន់កាប់របស់អ៊ីស្រាអែល បានប្រព្រឹត្តការសម្លាប់រង្គាល លើគ្រួសារ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។

អាជ្ញាធរ​សុខាភិបាល​ប៉ាឡេស្ទីន បាន​ឲ្យ​ដឹង​ថា ដោយ​បំពាន​លើ​ការ​សម្រេច​បណ្ដោះអាសន្ន របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ អ៊ីស្រាអែល​បន្ត​ការ​វាយលុក​របស់​ខ្លួន​លើ​តំបន់ Gaza Strip ជា​កន្លែង​ដែល​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ៣២.១៤២ នាក់​ត្រូវ​បាន​សម្លាប់ ភាគច្រើន​ជា​ស្ត្រី និង​កុមារ និង ៧៤.៤១២នាក់​បាន​រង​របួស ចាប់​តាំង​ពី​ថ្ងៃ​ទី ៧ ខែ​តុលាឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version