ប្រទេសហ្វីលីពីន កោះហៅ​បេសកជន​ចិន មកបំភ្លឺ ករណីរំលោភដែនសមុទ្រ!

កាលពីថ្ងៃចន្ទ ហ្វីលីពីន បានកោះហៅបេសកជនចិន ដើម្បីសួរនាំចំពោះ«សកម្មភាពរំលោភបំពាន» ពីសំណាក់ឆ្មាំឆ្នេរសមុទ្រចិន នៅឯតំបន់សមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍កន្លងទៅ..!។

ក្រសួងការបរទេសហ្វីលីពីន បានចោទប្រកាន់ថា ឆ្មាំសមុទ្រចិន បានប្រើកាណុងបាញ់ទឹកទៅលើទូកស៉ីវិល ។
ដែលទៅផ្គត់ផ្គង់កងទ័ព នៅឯចំណុចថ្មប៉ប្រះទឹក Second Thomas Shoal កាលពីថ្ងៃសៅរ៍ ហើយថាបានធ្វើឱ្យទូករងការខូចខាត និងរបួសនាវិក។

ជុំវិញការកោះហៅ បេសកជនចិនខាងលើនេះ ក្រសួងការបរទេសហ្វីលីពីន ។
បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ការបន្តជ្រៀតជ្រែករបស់ចិនចំពោះទម្លាប់ និងសកម្មភាពស្របច្បាប់របស់ហ្វីលីពីន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) គឺមិនអាចទទួលយកបានឡើយ។ នោះជាការរំលោភលើសិទ្ធិអធិបតេយ្យ និងយុត្តាធិការរបស់ហ្វីលីពីន»។

គួរបញ្ជាក់ថា នេះជាសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នាថ្មីចុងក្រោយរវាងហ្វីលីពីន និងចិននៅឯចំណុចមានវិវាទ នៃតំបន់សមុទ្រចិនខាងត្បូង។
ប្រធានទីភ្នាក់សន្តិសុខហ្វីលីពីន ក៏បានកោះប្រជុំកម្រិតខ្ពស់មួយផងដែរនៅថ្ងៃចន្ទនេះ ។
ដើម្បីរៀបចំអនុសាសន៍ដាក់ជូន លោកប្រធានាធិបតី Ferdinand Marcos Jr អំពីវិធីឆ្ពោះទៅមុខក្នុងជម្លោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version