រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ថ្លែងថា ថ្មីៗនេះមានសកម្មភាពចូលកាប់ទន្ទ្រានដីព្រៃយ៉ាងអាណាធិបតេយ្យ!

(ស្ទឹងត្រែង)៖ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បានសម្រេចមោឃៈចោលរាល់លិខិតលក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ដែលបានហាមឃាត់!។
និងសម្រេចដកហូត យកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់កាស់ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធនធានធម្មជាតិ។
រដ្ឋបាលស្រុកបន្តថា ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់គូប រោង និងដាំដំណាំដើម្បីយកដីធ្វើជាកម្ម សិទ្ធិ ក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ ដែលបានហាម ឃាត់ គឺជាបទល្មើសធនធានធម្មជាតិដែលមានចែងក្នុងមាត្រា៦២ និងមាត្រា៦៣ នៃច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ។

-នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃទី២២.០៣.២០២៤។
នៅក្នុងសេចក្ដីជូនដំណឹងនោះ បានបញ្ជាក់ថា ក្នុងអំឡុងពេលចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ថ្មីៗនេះ រដ្ឋបាលស្រុក អង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ ។
ចូលមកកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់ ស្ថិតក្នុងតំបន់ការពារធនធានធម្មជាតិត្រង់ចំណុចអូរវល្លិ៍ប្រាំដំឡឹង ក្នុងភូមិសាស្ត្រ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង យ៉ាងអាណាធិបតេយ្យ…!។
ដែលជាការបំផ្លិចបំផ្លាញ ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងតំបន់ដែលមានសក្តានុពលសម្រាប់តំបន់ការពារធនធានធម្មជាតិ។

យោងតាមស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការទប់ស្កាត់ ការកាប់ទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតក្នុងតំបន់ការពារការពារធម្ម ជាតិ និងអនុវត្តតាមស្មារតីលិខិតលេខ ១១២៧/០៣២៤ សជណ.បស្ថ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន ស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬឈូស ឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។

ហេតុនេះរដ្ឋបាលស្រុក៖ សម្រេចមោឃៈចោលរាល់លិខិតលក់-ទិញ ផ្សេងៗ និងដកហូតដីទាំងនោះទុកជាសម្បត្តិរដ្ឋវិញ ដោយហាមឃាត់ រាល់សកម្មភាពកាន់កាប់ដីព្រៃផ្សេងៗផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version