Update៖ លោក ស៊ុយ និមល ចេញលិខិតជូនដំណឹងនិងបំភ្លឺ.ពាក់ព័ន្ធទំនាស់ដីធ្លីជាង២០ហិកតា នៅបឹងតាមោក!

(ភ្នំពេញ)៖ ក្រោយ«ដើមរាំង»រួមនិងសារព័ត៌មានមួយចំនួនទៀត ធ្វើការផ្សព្វផ្សាយ ដោយដកស្រង់តាមការអះអាងរបស់ ភាគីលោកស្រី ឈិន សុគន្ធារី ដែលថា”អាជ្ញាធរខណ្ឌព្រែកព្នៅ ធ្វើរបាយការណ៍កុហក់ថ្នាក់ដឹកនាំ ដើម្បីចេញអនុក្រឹត្យ កាត់ឆ្វៀលដីគាត់២០ហិកតា ឱ្យទៅបុគ្គលផ្សេង”នោះមក..!។

ឥឡូវៈ នៅថ្ងៃទី២៦.០៣.២០២៤ ភាគីអ្នកទទួលបានដី ពីរាជរដ្ឋាភិបាល.និងជាបុគ្គលដែលរងការចោទប្រកាន់.!។
គឺលោក ស៊ុយ និមល បានចេញលិខិតបដិសេធចោលនូវ៖ រាល់ការចោទប្រកាន់របស់ភាគីលោកស្រី ឈិន សុគន្ធារី ពាក់ព័ន្ធទំនាស់ដីធ្លីទំហំជាង២០ហិកតា ត្រង់ចំណុច”បឹងតាមោក.បឹងកប់ស្រូវ”ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
-នេះបើយោងតាម លិខិតជូនដំណឹងរបស់លោក ស៊ុយ និមល អមដោយមេធាវី គីម សុវណ្ណ នៅថ្ងៃទី២៦.០៣.២០២៤។

នៅក្នុងលិខិតនោះលោក ស៊ុយ និមល បានជូនដំណឹងមកកាន់«ដើមរាំង»រួមនិងសារព័ត៌មានចំនួន៤ស្ថាប័នទៀត..!។
ដោយលោក សូមបដិសេធចោល ចំពោះខ្លឹមសារនៃការអះអាងរបស់លោកស្រី ឈិន សុគន្ធារី តាមបណ្ដាញសារព័ត៌មាន កាលពីកន្លងទៅ..!។

ទន្ទឹមនិងនោះលោក ស៊ុយ និមល ក៏បានបំភ្លឺនិងបញ្ជាក់ថាៈ ដីត្រង់ចំណុចខាងលើ កាលពីអំឡុង ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យ លេខ៖ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ទំហំ៣,២៣៩.៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។

ក្រោយមកនៅឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីការកែសម្រួលផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ស្ថិតក្នុង រាជធានីភ្នំពេញ ។

ដោយនៅក្នុងការកែសម្រួលផ្ទៃដីបឹងតាមោកខាងលើនេះ រាជរដ្ឋាភិបាលបាន សម្រេចធ្វើប្រទានកម្មដី ដោយការកាត់ឆ្កៀលផ្ទៃដីទំហំ២០៣,៦៨៧ម (ម្ភៃម៉ឺនបីពាន់ប្រាំមួយរយ ប៉ែតសិបប្រាំពីរម៉ែត្រការ៉េ) ជូនមកឲ្យរូបលោក ធ្វើជាម្ចាស់កម្មសិទ្ធិ..!។

បន្ថែមលើសពីនេះទៅទៀត លោក ក៏ទទួលបានការចុះបញ្ជីជាម្ចាស់កម្មសិទ្ធិដីខាងលើតាមនីតិវិធីច្បាប់។
ដែលតាងដោយវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខៈ ១២១២០១០៦-០៤០៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ផងដែរ។

ដោយឡែក មួយរយៈក្រោយមកនេះ ក៏មានឈ្មោះ ឈិន សុគន្ធារី មកធ្វើការអះអាងថា ដីខាងលើ គឺជាកម្មសិទ្ធិរបស់ខ្លួន ។
ដែលបានកាន់កាប់អស់រយៈពេលជាយូរ ទាំងមិនមានឯកសារបញ្ជាក់អំពី ភាពជាម្ចាស់កម្មសិទ្ធិណាមួយទាល់តែសោះ។

លើសពីនេះទៅទៀត ឈ្មោះ ឈិន សុគន្ធារី ក៏បានធ្វើ ការស្នើសុំ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយអន្តរាគមន៍លើដីខាងលើ ដូចមានក្នុងលិខិត ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ជាលទ្ធផល ក្រោយពីក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យនិងផ្ទៀងផ្ទាត់លើដីខាងលើរួចរាល់។
គឺឃើញថា ការផ្ទេរសិទ្ធិកាន់កាប់ចំពោះដីខាងលើពីម្ចាស់ដីដើមឲ្យទៅឈ្មោះ ឈិន សុគន្ធារី កាលពីឆ្នាំ២០០៨ គឺពុំមានអានុភាពឡើយ។

ព្រោះដីនោះ គឺជាដីសាធារណៈរបស់រដ្ឋ ដែលជាផ្ទៃដីបឹងតាមោក ដូចមានក្នុងលិខិតលេខៈ ៣០២៧ ដនស/ខុទ្ទ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដោយឈ្មោះ ឈិន សុគន្ធារី មិនអស់ចិត្ត នៅតែធ្វើការអះអាងក្នុងន័យបំភ្លើសបំភាន់អង្គហេតុ រំលោភបំពានមកលើលោក ស៊ុយ និមល ។
មិនតែប៉ុណ្ណោះ សូម្បីតែម្ចាស់អង្គភាពសារព័ត៌មាន«ដើមរាំង»រួមនឹងសារព័ត៌មានចំនួន៤ស្ថាប័នទៀត ។
ក៏បានធ្វើការចុះផ្សាយព័ត៌មានមិនពិតតាមការញុះញង់របស់ឈ្មោះ ឈិន សុគន្ធារី ជាសាធារណៈផងដែរ។
ដែលអំពើនេះគឺពិតជាធ្វើអោយប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់លោក ស៊ុយ និមល ជាខ្លាំង….!។

បន្ថែមពីនេះលោក ស៊ុយ និមល ក៏បានស្នើឱ្យ«ដើមរាំង»រួមនិងសារព័ត៌មានពាក់ព័ន្ធ ធ្វើការលុបចំពោះព័ត៌មាន ដែលបានផ្សាយចោទប្រកាន់ ទៅលើរូបលោក តាមការអះអាងរបស់លោកស្រី ឈិន សុគន្ធារី កាលពីកន្លងមក…!។

ទន្ទឹមនិងនោះលោក ស៊ុយ និមល ក៏បានព្រមានថា បើនៅតែបន្តផ្សព្វផ្សាយចោទប្រកាន់មកលើរូបលោកទៀត លោកនឹងចាត់វិធានការ តាមផ្លូវច្បាប់មិនខាន!។

សូមជម្រាបថា ករណីវិវាទដីធ្លីជាង២០ហិកតា ត្រង់ចំណុចខាងលើ៖
-មានភាគីម្ខាងជាលោកស្រី ឈិន សុគន្ធារី អាយុ៦៩ឆ្នាំ នៅផ្ទះលេខ០៣ ផ្លូវ ៣១៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ.!។

-រីឯភាគីម្ខាងទៀតគឺលោក ស៊ុយ និមល អាយុ៣៨ឆ្នាំ នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ..!។

-ជុំវិញការជូនដំណឹងនិងទំនាស់រវាងលោកស្រី ឈិន សុគន្ធារី និងលោក ស៊ុយ និមល នេះដែរ.!។
លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»បានគូសបញ្ជាក់ថា«ដើមរាំង»ផ្សព្វផ្សាយទៅតាមប្រភព និងការអះអាងពីសំណាក់លោកស្រី ឈិន សុគន្ធារី ប៉ុណ្ណោះ.!។
ជាក់ស្ដែង«ដើមរាំង»ពុំបានបញ្ចេញទស្សនៈ វិនិច្ឆ័យ ឬតាំងខ្លួនជាតុលាការកាត់សេចក្ដីនោះឡើយ..!។

លោក ចាន់ ថន បន្តថា«ដើមរាំង»ចុះផ្សាយដោយគោរពក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។
ពោលគឺ មុនចុះផ្សាយ បានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធ គ្រប់ជ្រុងជ្រោយ ។
ហើយថែមទាំងបានសុំការបំភ្លឺពីលោក ស៊ុយ និមល ដោយផ្ទាល់ទៀតផង ពុំមែនជឿតែម្ខាងៗ ប៉ុន្តែពេលនោះ បែរជាមិនមានការបកស្រាយពីលោក ស៊ុយ និមល !។

លុះពេលនេះលោក ស៊ុយ និមល ចេញលិខិតជូនដំណឹង និងបំភ្លឺ! ម្យ៉ាងវិញទៀត ដើម្បីឱ្យមានចំលើយទាំងសងខាង«ដើមរាំង»សម្រេចធ្វើការផ្សព្វផ្សាយឡើងវិញ និងដាក់លិខិតបំភ្លឺទាំងស្រុង របស់លោក ស៊ុយ និមល៖

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version