Update៖ អ៊ីស្រាអែល​បានចាប់​ខ្លួន​ប្អូនស្រី​របស់ មេដឹកនាំ​ក្រុមហាម៉ាស!

អ៊ីស្រាអែល ចាប់ខ្លួនប្អូនស្រីរបស់លោក Ismail Haniyeh ដែលជាប្រធានការិយាល័យនយោបាយ នៃចលនាហាម៉ាស ។
ពីផ្ទះរបស់នាងក្នុងទីក្រុង Be’er Sheva ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ក្រោមបទចោទប្រកាន់ថា៖ មានទំនាក់ទំនងជាមួយក្រុម។

កងកម្លាំងប៉ូលីស និងសេវាសន្តិសុខទូទៅ (Shin Bet) បានចាប់ខ្លួនលោកស្រី Sabah Abdul Salam អាយុ 57 ឆ្នាំពីបទជាប់ពាក់ព័ន្ធរបស់នាងជាមួយសមាជិកក្រុម Hamas និងសម្រាប់ការអាណិតអាសូរ ចំពោះចលនា និងការញុះញង់។

អ្នកផ្សាយបានអះអាងថា ឯកសារ ឧបករណ៍ទំនាក់ទំនង និងទូរស័ព្ទដៃត្រូវបានរកឃើញនៅក្នុងផ្ទះរបស់នាង ។
បន្ថែមពីលើវត្ថុផ្សេងទៀតដែលបង្ហាញពីការសង្ស័យថានាងជាប់ពាក់ព័ន្ធក្នុងការរំលោភសន្តិសុខធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា មិន​ទាន់​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ក្រុម​ហាម៉ាស​លើ​អ្វី​ដែល​អ្នក​ផ្សាយ​បាន​រាយការណ៍​នោះ​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version