ខ្មាន់កាំភ្លើងបាញ់សម្លាប់ ទាហាន​បោសសម្អាតមីន ប៉ាគីស្ថាន​២​នាក់​និងរបួស៤នាក់!

ទាហាន​ប៉ាគីស្ថាន​២នាក់ ត្រូវ​បាន​សម្លាប់ ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ បើការបាញ់ប្រហារ ក្នុង​ខេត្ត Balochistan ភាគ​និរតី​កាល​ពី​ថ្ងៃ​អាទិត្យ។

កាសែតប្រចាំថ្ងៃ Dawn បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមបោសសម្អាតមីន នៅតំបន់ទំនប់ Ankara Kaur Dam នៃស្រុក Gwadar ឆ្នេរសមុទ្រ បានស្លាប់២នាក់។
ដោយក្រុមប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណ បានបើកការបាញ់ប្រហារមកលើពួកគេ ក្នុងនោះទាហានបួននាក់ផ្សេងទៀត បានរងរបួស។

ការវាយប្រហារ លើ ក្រុមបោសសម្អាតមីន បានកើតឡើងប៉ុន្មានថ្ងៃ។
បន្ទាប់ពីក្រុមវិស្វករជនជាតិចិនចំនួន 5 នាក់ និងអ្នកបើកបររបស់ពួកគេត្រូវបានសម្លាប់ ។
ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់កន្លែងធ្វើការនៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ។

ប្រទេសប៉ាគីស្ថាន បានឃើញឧប្បត្តិហេតុនៃពួកសកម្មប្រយុទ្ធកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំបន្តបន្ទាប់ ខេត្តទាំងពីរបានរាយការណ៍ពីការវាយប្រហារភាគច្រើនស្មើនឹង 86% នៃឧប្បត្តិហេតុចំនួន 245 ដែលក្នុងនោះអ្នកស្លាប់ចំនួន 432 នាក់ និងរបួស 370 នាក់ត្រូវបានកត់ត្រាទុក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version