Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦៣នាក់ទៀត!

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ការវាយបករបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្ស៦៣នាក់ និងរបួស៩៤នាក់។
បណ្ដាលឱ្យចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន កើនឡើងដល់ 32,845 នាក់ និងរបួស75,392នាក់ចាប់តាំងពី ខែតុលា ឆ្នាំមុន រហូតបច្ចុនប្បន្ន។

ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅតាមដងផ្លូវ និងអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ។

អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយលុក​យោធា​លើ​តំបន់ Gaza Strip ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​ក្រុម​ហាម៉ាស ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល ១ ២០០​នាក់។
វាក៏បានដាក់ការបិទផ្លូវដ៏លំបាកមួយនៅលើតំបន់មាត់សមុទ្រ ដែលធ្វើឲ្យប្រជាជនរបស់ខ្លួន ជាពិសេសអ្នករស់នៅភាគខាងជើង Gaza ស្ថិតក្នុងភាពអត់ឃ្លាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version