ព្រឹទ្ធសភា បើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ!

(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានប្រោសព្រះរាជទានព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥។

របៀបវារៈនៃសម័យប្រជុំដំបូងព្រឹទ្ធសភា រួមមាន៖
១- ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ
២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ អញ្ជើញថ្លែងសន្ទរកថាទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសទទួលដំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។

ចំណែកនៅពេលរសៀល ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ រួមទាំងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version