ឃាត់ខ្លួនមេតុងទីន២នាក់ ករណីឆបោកលុយពីកូនតុងទីន សរុបជាង៣លានដុល្លារ!

(កំពង់ចាម)៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម បានស្រាវជ្រាវឈានដល់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
ពាក់ព័ន្ធករណី(ឆបោក)ប្រាក់ពីប្រជាពលរដ្ឋសរុបចំនួន៧២នាក់ លើទំហំទឹកប្រាក់ជាង៣លានដុល្លារ។
ក្រោមរូបភាព លេងតុងទីន និងធ្វើជា(មេតុងទីន)ដោយដើរប្រមូលប្រាក់ ពីជនរងគ្រោះដែលជា(កូនតុងទីន)។
-ការឃាត់ខ្លួននេះ បានធ្វើឡើងត្រង់ចំណុច ខុនដូរ យីហោ “Lបឹងទំពុន”កាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្បាលទំទំនប់ សង្កាត់បឹងបឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យទាំង២នាក់!
ទី១៖ ឈ្មោះ សាន សុវណ្ណាលីស ភេទស្រីអាយុ៣០ឆ្នាំ នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម(មេតុងទីន.ឃាត់ខ្លួន)។
ទី២៖ ឈ្មោះ ណេង ស៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិ.ឃុំជាមួយគ្នា(មេតុងទីន.ឃាត់ខ្លួន)។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា ករណីឆបោកនេះ មានជនរងគ្រោះសរុបចំនួន៧២នាក់ (ប្រុស០៧នាក់)។
ក្នុងនោះជនរងគ្រោះនៅស្រុកចំការលើ ចំនួន៦២នាក់.ស្រុកស្ទឹងត្រង់ ចំនួន០១នាក់.ក្រុងកំពង់ចាម ចំនួន០១នាក់.ស្រុកកំពង់សៀម ចំនួន០២នាក់.ក្រុងភ្នំពេញ ចំនួន០៤នាក់.ខេត្ដព្រៃវែង ចំនួន០២នាក់។
-ប្រាក់(រៀល)ដែលត្រូវខាតបង់ចំនួន៤,៤៨០,៣៣៨,០០០៛ (បួនពាន់បួនរយប៉ែតសិបលាន បីរយសាមសិបប្រាំបីពាន់រៀល)និងប្រាក់(ដុល្លារ)ចំនួន ២,៤៧៨,៨៧៩ដុល្លារ(ពីរលានបួនរយចិតសិបប្រាំបីពាន់ ប្រាំបីរយចិតសិបប្រាំបួនដុល្លារ) អញ្ចឹងសរុបទាំងប្រាក់រៀល និងប្រាក់ដុល្លារ ស្មើជាង៣លានដុល្លារឯណោះ.!។

ដោយជនរងគ្រោះម្នាក់ៗលេងចាប់ពី១ក្បាល ទៅ២០០ក្បាល ហើយក្នុង១ក្បាលៗ ចំនួនទឹកប្រាក់ចាប់ពី ២០ទៅ៣០ដុល្លារ (រយៈពេល៤៨ថ្ងៃដាច់) ។
ហើយបុគ្គលទាំង២នាក់ខាងលើ.រកស៊ីធ្វើមេតុងទីន០៥ឆ្នាំកន្លងមកហើយ ជាលក្ខណៈតិចតួច រហូតដល់ខែមករា ឆ្នាំ២០២៤ ទើបចាប់ផ្ដើមរៀបផែនការ ពង្រីកសកម្មភាពលេងតុងទីនខ្នាតធំ..!។

ពោលគឺ បង្កើតក្រុមតុងទីន ច្រើនក្រុម អូសទាញអ្នកភូមិ អ្នកស្គាល់គ្នា និងអ្នកផ្សេងៗ ឱ្យចូលលេងជាមួយ សមាជិកក្នុងក្រុមៗ ពី១,០០០នាក់ ទៅ ៥,០០០នាក់។
បង្កើតសមាជិកក្លែងក្លាយ ចន្លោះពី១០០ ទៅ៥០០នាក់ ក្នុងក្រុមនីមួយៗ។
ហើយដេញយកប្រាក់ ជាបន្តបន្ទាប់ ដោយដាក់ការប្រាក់ខ្ពស់(០១ក្បាល ២០$ ការប្រាក់ ០៣$ ទៅ ៤០$)។
រីឯការប្រមូលប្រាក់ បង់ដោយផ្ទាល់ ឬផ្ទេរតាម ធនាគារ (ABA ឬ wing)
-ទ្រព្យសម្បត្តិ ដែលមានបានផ្ទេរកម្មសិទ្ធ និងដាក់ឈ្មោះ សាច់ញាតិជាម្ចាស់ទៀតផង។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បាននិងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version