ឃាត់ខ្លួនចៅសង្កាត់រងទី២ នៃសង្កាត់អូរឬស្សីទី៤ ពាក់ព័ន្ធការផ្តល់ឯកសារក្លែង!

(ភ្នំពេញ)៖ កាលពីថ្ងៃទី៥ ខែមេសា​ ឆ្នាំ២០២៤ នគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវ១០៧ កែង១៦៦ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ស៊ិត វណ្ណះ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់ថា​ ការចាប់ខ្លួនឈ្មោះ គឹម ហុង មានតួនាទីចៅសង្កាត់រងទី២ នៃសង្កាត់អូរឬស្សីទី៤ បានធ្វើឡើងតាមដីកាបញ្ជាឲ្យនាំចូលខ្លួនរបស់តំណាងអយ្យការ ពីបទ សុំឲ្យផ្តល់ឯកសារដោយទុច្ចរិត (ចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សាខណ្ឌ៧មករា ឲ្យគណបក្សឆន្ទៈខ្មែរ ដោយគ្មានការអនុញ្ញាត ពីសាម៉ីខ្លួន) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ង១៣ ខែមីនា ឆ្នាំ២០២៤។
បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version