ក្រសួងព័ត៌មាន៖ រៀបចំសិក្ខាសាលាតម្រង់ទិស ស្តង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន!

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នឹងធ្វើសិក្ខាសាលាតម្រង់ទិស ដោយរៀបចំស្តង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលចតុម្មុខ មង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
-នេះបើយោងតាមលិខិតជូនដំណឹងរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨.០៤.២០២៤។

ក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះថា«ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ក្រសួងនឹងរៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលចតុម្មុខ មង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្កើតវេទិកាជជែកពិភាក្សា ផ្លាស់ប្តូរយោបល់រវាង ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងអ្នកសារព័ត៌មានលើវឌ្ឍនភាព បញ្ហាប្រឈម និងការវិវត្តនៃបច្ចេកវិទ្យា ឱ្យស្របនឹងបរិការណ៍ដែលក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឈាន ឆ្ពោះទៅរកការរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ ចូលរួមសិក្ខាសាលាខាងលើ ។
សូមទំនាក់ ទំនងចុះឈ្មោះតាមរយៈ កញ្ញា ឆន ណាវី ដែលមានទូរស័ព្ទលេខ: ០១២ ៨១៨ ៧៦៦ (តេឡេក្រាម) ឱ្យបាន មុនថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិទាំងអស់ជ្រាបជាព័ត៌មាន»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version