រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី បំពេញទស្សនកិច្ច នៅប្រទេស​ចិនរយៈពេល២ថ្ងៃ!

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃចន្ទ បានទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉េកាំង លោក Lavrov នឹងជួបប្រជុំជាមួយសមភាគីចិន លោក Wang Yi ។
ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងទំនាក់ទំនងទ្វេភាគី សង្រ្គាមនៅអ៊ុយក្រែន ស្ថានភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងអង្គការអន្តរជាតិ ដូចជា  UN និង G20 ។

ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្ម ដែលរីកលូតលាស់លឿនបំផុតរបស់រុស្ស៊ី ។
ចាប់តាំងពីប្រទេសចុងក្រោយនេះទទួលរងនូវទណ្ឌកម្មដែលបិទការចូលទៅកាន់ទីផ្សារ និងហិរញ្ញវត្ថុរបស់លោកខាងលិច បន្ទាប់ពីសង្គ្រាមចាប់ផ្តើមនៅអ៊ុយក្រែន។

គួររំលឹកថា លោក Lavrov បាន​ធ្វើ​ទស្សនកិច្ច​លើក​ចុង​ក្រោយ​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ខែ​តុលា ឆ្នាំ​មុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version