ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងធនធានទឹក!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផល និង វឌ្ឍនភាព ក្នុងវិស័យធនធានទឹក និង ឧតុនិយម នឹងមិនអាចកើតមាន នោះទេ, ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ និង សន្តិសុខ សង្គម កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ ដោយសារសង្គ្រាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល២៥ឆ្នាំចុងក្រោយនេះ ដែលកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញ និងឯកភាពជាតិ នៅទូទាំងប្រទេស តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥, ដោយរាជរដ្ឋាភិបាលបានអនុវត្ត យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាល ប្រកបដោយជោគជ័យ និង សម្រេចបានសមិទ្ធផលធំៗជាច្រើន លើគ្រប់វិស័យ, ទាំងវិស័យ នយោបាយ, សង្គម និង សេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ ទាំងនៅក្នុងតំបន់ និង នៅលើឆាកអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និង ជំរុញបញ្ចប់ការធ្វើ បច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់២ និង តំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និង ថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៧០ថ្ងៃមកនេះ ក្រុមការងារចម្រុះ បានចុះធ្វើការ ហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាព លើការកំណត់ព្រំលើទីតាំងដីនៅតំបន់ទន្លេសាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការការពារដីអភិរក្សាបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងធនធានទឹក និង ឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានាបាននូវ ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និងសម្រាប់បម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយដល់ការកាត់បន្ថយគ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត។

សម្តេចធិបតី លើកទឹកចិត្តឱ្យ ក្រសួងធនធានទឹក និង ឧតុនិយម បន្តកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពីលទ្ធភាពថវិកាសម្រាប់ការកសាង និង ការជួសជុលថែទាំ សំណង់ការងារទឹក និង ជាមួយដៃគូអភិវឌ្ឍ និង ស្ថាប័នផ្តល់ជំនួយនានា ដើម្បីកៀរគរថវិកា សម្រាប់គាំទ្រដល់ការគ្រប់គ្រង, ការអភិរក្ស និង ការអភិវឌ្ឍធនធានទឹកនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យក្រសួងធនធានទឹក និង ឧតុនិយម ត្រូវបន្តពង្រីកសក្តានុពលប្រភពផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និង សម្រាប់បម្រើឱ្យផលិតកម្មលើគ្រប់វិស័យ ក៏ដូចជាជួយដល់ការកាត់បន្ថយគ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត ។

សម្តេចធិបតី ថ្លែងថា សម្តេចបានសម្រេចឱ្យអនុវត្តគម្រោងតម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមការព្រមានជាមុនរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ ២០២៧ សីតុណ្ហភាពនៅលើភពផែនដីនឹង ឡើងក្តៅខ្លាំងបំផុតដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផលនៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino), ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះមានភ្លៀងច្រើនពេក និង កន្លែងខ្លះកាន់តែរាំងស្ងួតខ្លាំងជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version