សម្ដេចធិបតី កម្ពុជាពុំមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុង​ពិធី សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាពុំមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ ។
ព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន ហើយមួយវិញទៀតកម្ពុជា មិនយកប្រទេសណា​ធ្វើជាសត្រូវខ្លួននោះដែរ។
មានតែព្យាយាមរាប់អានគ្រប់ប្រទេសទាំងអស់ដោយគ្មាន​ការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃនេះ និងទៅអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version