Update៖ លោក បៃដិន ប្តេជ្ញាគាំទ្រអ៊ីស្រាអែល ប្រសិនបើអ៊ីរ៉ង បើកការវាយប្រហារសងសឹកមែននោះ!

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ​បាន​ប្តេជ្ញា​ចិត្តគាំទ្រ អ៊ីស្រាអែលទាំងស្រុង.!។
ប្រសិនបើ អ៊ីរ៉ង់ ឬចចលនាប្រដាប់អាវុធណាមួយ បើកការវាយប្រហារ មកលើ អ៊ីស្រាអែល។

-តាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃព្រហស្បតិ៍ទី១១ ខែមេសា ប្រធានាធិបតីអាមេរិក ​។
បានបង្ហាញក្តីបារម្ភជាពិសេសថា អ៊ីរ៉ង់កំពុងគំរាមសងសឹកមិនញញើតដៃ ។
មកលើអ៊ីស្រាអែល ពាក់ព័ន្ធការវាយប្រហារ លើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងរដ្ឋធានីប្រទេសស៊ីរី កាលពីរាត្រីថ្ងៃទី១ ខែមេសា។

ក្នុងសន្និសីទកាសែត នៅខាងក្រៅជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នាទីក្រុងវ៉ាស៊ីនតោន, លោក បៃដិន អះអាងថា “ខ្ញុំបានបញ្ជាក់ទៅកាន់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ថា សហរដ្ឋអាមេរិក នៅតែរក្សាការប្តេជ្ញាចិត្ត រឹងដូចដែកថែប ។
ចំពោះសន្តិសុខរបស់អ៊ីស្រាអែល ប្រឆាំងរាល់ការគំរាមកំហែងពី អ៊ីរ៉ង់ និងកងកម្លាំងដែលខ្លួនគាំទ្រ”។

ថ្មីៗនេះ អ៊ីរ៉ង់ បានគំរាមមិនដាច់ពីមាត់សងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយឆ្មក់ លើស្ថានកុងស៊ុលនៅទីក្រុងដាម៉ាស ។
ដែលបានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ចំនួន៧នាក់ រួមទាំងមេទ័ពកំពូលមួយរូបឈ្មោះ Mohammad Reza Zahedi ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល មិនទទួលស្គាល់ថា នេះជាទង្វើរបស់ខ្លួនឡើយ។

ក្នុងជំនួបជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad កាលពីថ្ងៃទី៨ខែមេសា, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានប្រកាសថា ប្រទេសនេះនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើអ៊ីស្រាអែល ។
ខណៈមុននេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បញ្ជាក់ដែរថា ការដាក់ទណ្ឌកម្មប្រឆាំងអ៊ីស្រាអែល គឺចៀសមិនរួចឡើយ។

ជុំវិញរឿងនេះ យោងតាមមន្ត្រីយោធាអ៊ីស្រាអែលបានបញ្ជាក់ច្បាស់ៗទៅទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ថា ទីក្រុងតេហេរ៉ង់ នឹងបើកការសងសឹករដ្ឋាភិបាលអ៊ីស្រាអែល ក្រោយថ្ងៃទី១២ ខែមេសាខាងមុខនេះឯង។

អ៊ីស្រាអែល ប៉ាន់ស្មានទៀតថា ឥឡូវនេះការសងសឹក របស់អ៊ីរ៉ង់ មិនទាន់អាចកើតឡើងបានឡើយ។
ប៉ុន្តែអ្វីៗអាចប្រែប្រួល រហូតដល់ចប់ពិធីបុណ្យ Eid ហើយការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ ។
ច្បាស់ណាស់នឹងកំណត់គោលដៅលើយោធាឬទីតាំងយុទ្ធសាស្ត្រ ជាក់ជាមិនខាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version