ផ្លាស់ប្ដូរមុខតំណែង និងតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តចំនួន៥!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង និងតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន៥រួមមាន៖ ខេត្តរតនគិរី កំពង់ស្ពឺ ស្វាយរៀង ស្ទឹងត្រែង និងខេត្តកំពង់ចាម។
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន៥ ដែលត្រូវបានតែងតាំងនោះរួមមាន៖
ទី១៖ ឧត្តមសេនីយ៍ត្រី សោ សាវឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។
២៖ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
៣៖ វរសេនីយ៍ឯក សុខា រ៉ានាថ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
៤៖ វរសេនីយ៍ឯក សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
និងទី៥៖ វរសេនីយ៍ឯក ថេង ឆេងលីម ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version