Update៖ អ៊ីរ៉ង់ហាមអាមេរិក កុំឱ្យលូកដៃជួយអ៊ីស្រាអែល ខណៈខ្លួនកំពុងវាយប្រហារសងសឹក!

ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ បានព្រមានអាមេរិក កុំឱ្យលូកដៃជួយអ៊ីស្រាអែល។
ខណៈដែលអ៊ីរ៉ង់ កំពុងបើកការវាយប្រហារ សងសឹកមកលើអ៊ីស្រាអែល។
-នេះបើយោង តាមការចេញផ្សាយរបស់សារព័ត៌មាន AFP។

សារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X បេសកកម្មការទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ។
បានគូសបញ្ជាក់ថា សកម្មភាពយោធារបស់អ៊ីរ៉ង់គឺធ្វើឡើង ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់របប Zionist (អ៊ីស្រាអែល) ប្រឆាំងបេសកកម្មទូតរបស់យើងក្នុងទីក្រុងដាម៉ាស (ប្រទេសស៊ីរី)។
ប្រសិនបើអ៊ីស្រាអែលហ៊ាន បង្ករឿងជាថ្មី នោះអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបធ្ងន់ធ្ងរជាងនេះ។
នេះគឺជាជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដែលសហរដ្ឋអាមេរិកត្រូវតែស្ថិតនៅឆ្ងាយ។

កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) អ៊ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់។
មកលើទឹកដីអ៊ីស្រាអែល ដែលនេះគឺជាការវាយប្រហារ ដោយផ្ទាល់និងសងសឹកអ៊ីស្រាអែល ។

-ក្រោយអ៊ីស្រាអែល វាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់ មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version