សង្ក្រាន្តទូទាំងប្រទេស នៅថ្ងៃទី១ មានអ្នកចូលរួមប្រមាណជាង ១លាន៥សែននាក់!

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។
បានមានប្រសាសន៍ថា ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានអ្នកចូលរួមសង្ក្រាន្ត ទូទាំងប្រទេសប្រមាណជាង១លាន ៥សែននាក់.!! ។

អ្នកនាំពាក្យបានបញ្ជាក់ថា សភាពការជាទូទៅល្អប្រសើរ មិនមានហេតុការណីអ្វីកើតឡើងគួរឲ្យកត់សម្គាល់ទេ។
កម្ពុជាមានសន្តិភាព មានសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរគណៈបញ្ជាការឯកភាពខេត្ត និងសមត្ថកិច្ចបានរៀបចំ ផែនការការពារ និងសម្រួលសេចក្តីសប្បាយរីករាយជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ហើយអ្វីដែលសំខាន់ជាងនេះ គឺប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version