ក្នុងថ្ងៃទី១៤ ខែមេសា មានភ្ញៀវមកលេងកម្សាន្ត នៅខេត្តព្រៃវែងចំនួន២១១.៣៥៨នាក់!

(ព្រៃវែង)៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង នាពេលរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។
មានភ្ញៀវទេសចរចូលរួមមកលេងកម្សាន្តចំនួនប្រមាណ១១.០៥០នាក់ គិតត្រឹមម៉ោង១០ៈ៣០យប់។
មន្ទីរទេសចរណ៍បញ្ជាក់ទៀតថា ភ្ញៀវដែលចូលរួមលេងកម្សាន្ត នាយប់នោះមានដូចជា នៅសួនច្បារសម្ដេចក្រឡាហោមស-ខេង រហូតដល់ព្រហ្មមុខ៤ មានចំនួន ៦.០០០នាក់
-ចាប់ពីខ្លោងទ្វាសង្រ្កាន្តព្រៃវែងរហូតដល់ព្រហ្មមុខ៤ មានចំនួន៤.៨០០នាក់ -កន្លែងទូកងរវែងជាងគេ មានចុះនួន២៥០នាក់។

មន្ទីរទេសចរណ៍បន្តថា ភ្ញៀវទេសចរ ដែលបានមកទស្សនាកម្សាន្ត តាមរមណីយដ្ឋាននានា និងព្រឹត្តិការណ៍សង្រ្កាន្ត ព្រៃវែងពេលព្រឹកថ្ងៃទី១៤ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ៈ៣០នាទីរសៀល មានចំនួនភ្ញៀវទេសចរសរុបចំនួន២១១.៣៥៨នាក់ និងភ្ញៀវបរទេសចំនួន៤នាក់ ចិន៣នាក់និងអាមេរិក១នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version