សត្វដំរីព្រៃ ចាប់បោកនិងជាន់ស្ដ្រីម្នាក់ស្លាប់ ខណៈពេលដើររកទំពាំងព្រៃលក់!

(មណ្ឌលគិរី)៖ ស្ដ្រីជាអ្នកដើរជីកទំពាំងព្រៃម្នាក់បានស្លាប់ ក្រោយសត្វដំរីព្រៃចាប់បោក និងជាន់ ខណៈពេលដែលនាង ដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ចំថ្ងៃបុណ្យចូលឆ្នាំថ្មី..!។
របាយការណ៍ របស់នគរបាលស្រុកកែវសីមា បានឱ្យដឹងថា
-សពស្ដ្រីរងគ្រោះឈ្មោះ សែម ស៊ីណាត ភេទ ស្រីអាយុ៣៨ឆ្នាំនៅ ភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមការសាកសួរពីរបងប្អូនសាច់ញាតិរបស់សព បានអោយដឹងថា នៅមុនកើតហេតុសពនិង ប្ដីទៅរកទំពាំង នៅចំណុចអូរដំរីផុង ពេលនោះ។
ក៏បំបែកគ្នារកទំពាំង បន្តិចក្រោយមក ក៏ឃើញប្រពន្ធត្រូវបានដំរីចាប់បោកបណ្ដាល អោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយប្ដីក៏បានតេទូរស័ព្ទហៅបងប្អូនអោយមកជួយ ប៉ុន្តែគ្មាននរណាម្នាក់មកជួយទាន់នោះឡើយ..!។

បច្ចុប្បន្ន៖ សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version