Update៖ ដកលោកមេប៉ុស្តិ៍នគរបាលស្រែចារ ស្រុកស្នួល ក្រោយឈ្លោះជាមួយវង់ល្ខោន!

(ក្រចេះ)៖ លោក យឹម សំអឿន នាយប៉ុស្តិ៍នគរបាលស្រែចារ នៃស្រុកស្នួល ខេត្តក្រចេះ ត្រូវបានផ្អាកពីតួនាទី..!។
ក្រោយផ្ទុះរឿង ចុះហាមឃាត់អ្នកសិល្បៈល្ខោន ដែលកំពុងសម្ដែង យប់ទី៣ ក្នុងពិធីបុណ្យកឋិនទាន!។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ស្នងការខេត្តក្រចេះ នៅថ្ងៃទី២៣.១១.២០២៣។

មុនឈានដល់ផ្អាកតួនាទី លោកនាយប៉ុស្តិ៍រូបនេះ!
គឺរូបបានចុះទៅហាមឃាត់ និងបញ្ឈប់ការសម្ដែង របស់ក្រុមសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិននៅវត្តអូរលុង ស្ថិតក្នុងភូមិ អូរលុង ឃុំស្រែថា ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ទី២១.១១.២០២៣។

ពោលគឺ ពេលហាមឃាត់នោះ ស្រាប់តែកើតជម្លោះ រវាងក្រុមអ្នកសិល្បៈ ព្រះសង្ឃអាចារ្យ និងលោក យឹម សំអឿន នាយប៉ុស្តិ៍នគរបាលស្រែចារផ្ទាល់!។
ហើយវីដេអូ នៃការប្រកែកគ្នានោះ ត្រូវបានចែកចាយតាមបណ្ដាញសង្គម នៅថ្ងៃទី២២-២៣.១១.២០២៣។

បណ្ដាលឱ្យ មានប្រតិកម្មពីមហាជន រហូតថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សម្រេចផ្អាកការងារលោក យឹម សំអឿន តែម្ដងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version