សង្ក្រាន្តថ្ងៃទី៣ នៅខេត្តតាកែវ មានភ្ញៀវមកលេងកម្សាន្ត ចំនួន១៥ម៉ឺននាក់!

(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា សង្ក្រាន្តថ្ងៃទី៣ នៃ​បុណ្យចូល​ឆ្នាំប្រពៃណីយ៍ជាតិ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ។
សម្រាប់ខេត្តតាកែវ មានភ្ញៀវជាតិ និង​អន្តរជាតិ​ប្រមាណ១៥ម៉ឺននាក់ បាន​មក​លេង​កម្សាន្ត នៅ​តាម​រមណីយ​ដ្ឋាន​នានា នៅ​ទូទាំង​ខេត្តតាកែវ ។

លោក អ៊ូច ភា បន្តថា តំបន់រមណីយដ្ឋាននានា នៅ​ក្នុង​ខេត្តតាកែវ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើនបានមកលេងកម្សាន្តយ៉ាងច្រើនកករ ហើយដើម្បរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន​រៀប​ចំ​ និងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ សរុប១.២៤៨នាក់ ដែលមាន​គោល​ដៅ​ការពារ​សរុប ២៥៣គោលដៅ នៅទូទាំងខេត្តតាកែវ។

បើតាមលោកអភិបាលខេត្ត នៅក្នុងរយៈពេល៣ថ្ងៃ​កន្លង​មក​នេះ ពុំ​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ​ទាំងបញ្ហាសន្តិសុខនិងបញ្ហសគ្រោះថ្នាក់ចរាចរណ៍។
ព្រោះកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចូលរួមការពារនិងរក្សាសន្តិសុខបានយ៉ាងល្អប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version